About Me

header ads

ដីជើងភ្នំដំរីរមៀលក្នុងភូមិសន្ទៃឃុំពង្រ ត្រូវគេជីកកកាយយកអាចម៌ដីយ៉ាងជ្រៅ ជម្រៅប្រមាណ១០ម៉ែត្រ តើច្បាប់អនុញ្ញាតអោយធ្វើបែបនេះឬយ៉ាងណា

ខេត្តកំពង់ឆ្នាំង៖ ក្នុងរយះពេលប៉ុន្មានខែចុងក្រោយនេះដីព្រៃឈើជាប់ជើងភ្នំដំរីរមៀល  ស្ថិ តនៅក្នុងភូមិសន្ទៃ  ឃុំពង្រ  ស្រុករលាប្អៀរ ត្រូវបានក្រុមហ៊ុនធ្វើផ្លូវ ជីកកាយយកអាចម៌ដីដែលកន្លែងខ្លះមានជម្រៅប្រមាណ១០ម៉ែត្រទៅហើយ  មិនដឹងថាតើច្បាប់ខាងក្រសួងរ៉ែនិងឋាមពល ក្រសួងបរិដ្ឋាន រដ្ឋបានព្រៃឈើ បានដឹងរឿងនេះដែរឬទេ រឿងនេះសូមស្ថាប័នពាក់ពន្ធ័ថ្នាក់ជាតិជួយចុះមកពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ចផងចុះដើម្បីរួមគ្នាថឬរក្សាព្រៃភ្នំជាសម្បត្តិរបស់ជាតិ ។
 

ទាក់ទងនិងករណីនេះអាជ្ញាធរភូមិឃុំ នៅព្រឹកថ្ងៃទី២៨ ខែមេសានេះ  បានអោយដឹងថា ដីជើងភ្នំដំរីរមៀលនេះជាដីមានបណ្ណ័កម្មសិទ្ធរបស់លោក ម៉ុន វុត្ថា  មន្រ្តីហិរញ្ញវត្ថុរបស់សាលាខេត្តកំពង់ឆ្នាំង ប៉ុន្តែម្ចាស់ដីដើមជាមន្ត្រីយោធាពាក់ផ្កាយនៅក្រុងភ្នំពេញ។

ប៉ុន្មានខែថ្មីៗនេះគេបានលក់អាចម៌អោយក្រុមហ៊ុនធ្វើផ្លូវ ដែលក្នុងពេលនេះនៅកន្លែងខ្លះគេបានជីក កាយដីជើងភ្នំមួយនេះយ៉ាងជ្រៅដែលមានជម្រៅជាង១០ម៉ែត្រទៅហើយ មិនដឹងថាអ្នកកាន់ច្បាប់អោយគេធ្វើអាជីវកម្មកាយដីនៅចំណុចនេះបានដឹងដែរឬទេ ។

  ដោយឡែកលោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងឋាមពល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អាជីវកម្មនេះគេបានសុំច្បាប់ពីក្រសួងរ៉ែ និងឋាមពល មិនដឹងថាក្រសួងអនុញ្ញាតអោយជីជម្រៅណានិងទំហំប៉ុន្មាទេ ។  សំរាប់មន្ទីររ៉ែ និងឋាមពលខេត្តវិញ មានសិទ្ធអនុញ្ញាតអោយធ្វើអាជីវកម្មជីកដីបាន  ត្រឹមទំហំ១ហិកតា និងជម្រៅត្រឹម៥ម៉ែត្រតែប៉ុណ្ណោះ  ចំណែកទំហំធំជាងនេះគឺជាសិទ្ធរបស់ក្រសួងជាអ្នកសម្រេច ។
 

ក្នុងរឿងនេះដែរលោក ថោង វីរ៉ាវុឌ្ឍី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងឆ្លើយថា
ដីភ្នំគឺស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិដ្ឋាន  ។ ចំណែកលោក  បឿ ប៊ុនថន អនុប្រធានមន្ទីរបរិដ្ឋាន ខេត្តកំពង់ឆ្នាំង បានឆ្លើយថា ភ្នំដំរីរមៀលមិនស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិដ្ឋានទេ គឺមានតែភ្នំក្រាំងដីមាស១ប៉ុណ្ណោះ ដែលគ្រប់គ្រងរបស់មន្ទីរបរិដ្ឋាន ។
 
ទាក់ទងនិងរឿងខាងលើនេះដែរគេក៏ឆ្ងល់ដែរថា តើដីជាប់នឹងជើងភ្នំបែបនេះគេអាចចេញបណ្ណ័កម្មសិទ្ធអោយបុគ្គលបានទេ  ។

រឿងចម្ងល់ទាំងអស់ខាងលើនេះ  សូមអាជ្ញាធរខេត្តស្រុក មន្ទីរពាក់ពន្ធ័នៅក្នុងខេត្ត និងស្ថាប័នពាក់ពន្ធ័ថ្នាក់ជាតិ មេត្តាជួយចុះមកពិនិត្យចំណុចអាជីវកម្មកាយដីនៅជើងភ្នំដីរីរមៀលខាងលើនេះផងចុះ ។

តើការធ្វើអាជីវកម្មជីកកកាយដីជើងភ្នំដ៏ធំនិងជ្រៅៗបែបនេះស្របច្បាប់ដែរឬទេ  នឹងតើគួរមានវិធានការទប់ស្កាត់បែបណា៕

ដោយ យឹមសុក្ខារិន