About Me

header ads

ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ចុះសួរសុខទុក្ខ និងនាំយកនូវអំណោយចែកជូនគ្រួសារអតីតយុទ្ធជនកម្ពុជានៅស្រុកឆែបរួមនិងស្រុកជាំក្សាន្ត០៥គ្រួសារ

ព្រះវិហារៈ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តបានដឹកនាំ លោកអនុប្រធាន សមាគមន៍ ខេត្តព្រះវិហារ ថ្នាក់ដឹកនាំតំបន់សឹករងខេត្ត ក្រុមការងារ សមាគមន៍ ខេត្ត ស្រុក រួមនិងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ ទៅចែកជូនគ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត ចំនួន ០៥គ្រួសារ ស្ថិតក្នុងឃុំឆែបមួយ ស្រុកឆែប និងចំនួន០១គ្រួសារទៀត ស្ថិតក្នុងឃុំត្មាតប៉ើយ ស្រុកជាំក្សាន្ត  ខេត្តព្រះវិហារ។

ចំនួនគ្រូសារដែលទទួលបានអំណោយពីប្រធានសមាគមន៍ ១. ឈ្មោះ រៀម វ៉ាន់ ភេទស្រី អាយុ១០២ឆ្នាំ គ្រួសារពលី រស់នៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប។២. ឈ្មោះ មី សាមុត ភេទស្រី អាយុ៦២ឆ្នាំ គ្រួសារពលី រស់នៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប។៣. ឈ្មោះ កែវ មេន ភេទស្រី អាយុ៥៥ឆ្នាំ គ្រួសារពលី រស់នៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប។៤. ឈ្មោះ លឹម ចាន់ ភេទស្រី អាយុ៨៨ឆ្នាំ គ្រួសារពលី រស់នៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប។៥. ឈ្មោះ ដួង ប៉ាក ភេទប្រុស វិវត្តជន នៅភូមិព្រីងធំ ឃុំត្មាតពើយ ស្រុកជាំក្សាន្ត។

ក្នុងពេលចែកជូនអំណោយផងនោះ ឧត្ដមសេនីយ៍ទោ ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តបានពាំនាំប្រសាសន៍ផ្ដាំផ្ញើរសួសុខទុក ពីសំណាក់សម្ដេច តេជោ ហ៊ុន សែនប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា និងជាប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះបងប្អូនគ្រូសារអតីតយុទ្ធជនទាំងអស់ដែលបានមកទទួលជាអំណោយដោយទឹកចិត្តដ៍ថ្លៃថ្លាពីសព្វរស្សធ៌មរបស់សមាគមន៍អតីតយុទ្ធជនកម្ពុជារបស់យើង ហើយនិងបានធ្វើការណែនាំដល់បងប្អូនទាំងអស់ឲ្យមានការប្រុងប្រយ័ត្នបានខ្ពស់នូវអណាម័យបានល្អចំពោះការរាលដាលនូវជម្ងឺកូវិត១៩ កុំឲ្យមានការឆ្លងពីមួយទៅមួយដែលប្រមុខរាជរដ្ឋាភិបាលកំពុងមានការព្រួយបារម្មពីសុខភាពរបស់បងប្អូននិងកំពុងមានវិធានការទប់ស្កាត់នូវការរាលដាលជម្អឺនេះផងដែរ អំណោយដែលយកមកចែកជូនគ្រួសារអតីតយុទ្ធជន ចំនួន០៥គ្រួសារខាងលើ ដោយក្នុង ១គ្រួសារៗ ទទួលបាន៖ អង្ករ១បេ ទឹកស៊ីអ៉ីវ១យួរ មី១កេស ប្រេងឆា១លីត្រ ទឹកសុទ្ធ១យួរ និងថវិកាចំនួន ៨ម៉ឺនរៀលផងដែរ៕