About Me

header ads

តួឯកស្រីរូបស្រស់ កញ្ញា ព្រះកាយច័ន្ទ លើកទឹកចិត្តឱ្យសុភាពនារីគ្រប់រូបចេះធ្វើម្ហូប ដើម្បីយកចិត្តស្វាមី

ស្រីស្រស់ពោរពេញដោយសមត្ថភាព កញ្ញា ព្រះកាយច័ន្ទ បានកំពុងចងចិត្តប្រិយមិត្តទស្សនិកឱ្យទន្ទឹងរង់ចាំនូវចំណងដៃខ្សែភាពយន្តភាគថ្មីរបស់នាង បន្ទាប់ពីក្រុមការងារបានផ្តិតយកនូវសកម្មភាពឈុតក្រៅឆាកនៃការសម្តែងជាច្រើន ដែលសុទ្ធសឹងជាឈុតឆាកកម្សត់សម្រក់ទឹកភ្នែក នៅក្នុងខ្សែភាពយន្តភាគរឿង សម្បថដងស្ទឹង។




ក្រៅពីមានទេពកោសល្យក្នុងការសម្តែង ប្រិយមិត្តក៏ដឹងថា កញ្ញា ព្រះកាយច័ន្ទ ជាសិល្បការិនីផ្នែករបាំបុរាណរូបស្រស់ម្នាក់ផងដែរ។ បន្ថែមពីនេះនាងក៏បង្ហើបថាធ្លាប់ចូលចង្រ្កាន្តធ្វើម្ហូប ចេះចាំជំនាញមុខម្ហូបខ្លះៗទៀតផង។ តារាស្រីរូបនេះ ក៏លើកទឹកចិត្តឱ្យសុភាពនារីគ្រប់រូបគួរតែចេះធ្វើម្ហូប ដើម្បីយកចិត្តស្វាមី។



បើទោះបីជាពេលនេះ តារាសម្តែង ព្រះកាយច័ន្ទ នៅពុំទាន់មានគូគ្រងក្នុងជីវិតក៏ដោយ តែរូបនាងក៏បានត្រៀមខ្លួនធ្វើជាភរិយាល្អ សម្រាប់ស្វាមីរបស់នាងនៅថ្ងៃអនាគត តាមដែលនាងអាចធ្វើបានឱ្យល្អជាទីបំផុតផងដែរ។