About Me

header ads

ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់ រក្សាទុកគ្រឿងញៀនខុសច្បាប់ចំនួន៤កញ្ជប់នៅក្រុងស្ទឹងត្រែង!

ស្ទឹងត្រែងៈកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងត្រែងបានឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀនចំនួន៤កញ្ជប់កាលពីព្រឹកថ្ងៃទី៣មេសា២០២០ស្ថិតនៅចំណុចបន្ទប់ជួលទល់មុខខារ៉ាអូខេវិមានមាសក្នុងភូមិរាជានុកូលសង្កាត់ក្រុងខេត្តស្ទឹងត្រែង។

នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តស្ទឹងត្រែង លោក ចែម ផាណិត បានអោយដឹងថាជនសង្ស័យទាំង៣នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន.១មានឈ្មោះ ព្រុំ ផេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិរាជានុកូល សង្កាត់ក្រុងខេត្តស្ទឹងត្រែង (ជនសង្ស័យរូបនេះទើបនិងចេញពីពន្ធនាគារ ពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀន)។ទី២ឈ្មោះ លី គឹមឃុន ភេទ ប្រុសអាយុ ៣៣ឆ្នាំ ជនជាតិខែ្មរ មុខរបរ ជាងសិប្បកម្មឈើ រស់នៅភូមិត្រពាំងព្រីងសង្កាត់ក្រុងខេត្តស្ទឹងត្រែង។ទី៣ឈ្មោះ អាន ចិត្រា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសិប្បកម្មឈើ រស់នៅភូមិច្រប់ ឃុំច្រប់ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោកថាជនសង្ស័យទាំង៣នាក់ដែលបានឃាត់ខ្លួនខាងលើនោះ កម្លាំងនគរបាលកំពុងតែចុះធ្វើកិច្ចងាររដ្ឋបាលក៏ស្រាប់តែប្រទះឃើញមុខសញ្ញាគួរអោយសង្ស័យ ហើយសមត្ថកិច្ចក៏បានធ្វើការឆែកឆេរនិងបានចាប់ដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនក្រាមពណ៍សថា្ល (ice)ចំនួន៤កញ្ជប់តូច មានទម្ងន់៩,៨២ក្រាមបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីសួរនាំ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កំពុងស្ថិតក្រោមការសាកសួររបស់កម្លាំងជំនាញនិងចងក្រងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិតិវិធីច្បាប់។