About Me

header ads

ឆ្លងចរន្តអគ្គិសនី ឆាបឆេះផ្ទះ ០១ខ្នង ចំណុចភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម


នៅព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៩:៣០ នាទីព្រឹកមានករណីអគ្គិភ័យ ១កើតឡើងមូលហេតុ ឆ្លងចរន្តអគ្គិសនី បណ្តាលផ្ទះ០១ខ្នង នៅចំណុចភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ម្ចាស់ផ្ទះឈ្មោះ ស៊ុយ ស៊ីណាដែត អាយុ ៤៤ ឆ្នាំ ភេទស្រី និងប្ដីឈ្មោះ តាយ ម៉េងស៊ា អាយុ ៤៥ ឆ្នាំ។




ខូចខាតសម្ភារ:មានដូចជា÷ផ្ទះ០១ខ្នង មានទំហំ ៨ម៉ែត្រ x១២ ម៉ែត្រ បាត់បង់ ប្រាក់រៀល ១.៥០០.០០០រៀល (មួយលានហាសិបម៉ឺនរៀល)ទូចំនួន ០៣ គ្រែប្រអប់ ០២. ទូរទស្សន៍០១គ្រឿង ម៉ាស៊ីនបោកគក់ខោអាវ ០១គ្រឿង។សម្ភារៈ និងឯកសារមួយចំនួនទៀត ។

:point_right:
កម្លាំងសមត្ថកិច្ចយើងបានពន្លត់អគ្គីភ័យ រលត់ជាស្ថាពរ ដោយបានប្រើប្រាស់ឡានទឹកចំនួន០៤គ្រឿង _ឡានទឹកខេត្ត ០៣គ្រឿង _ឡានទឹកស្រុក ០១គ្រឿង។ប្រើប្រាស់ទឹកអស់ ៩ រថយន្ត*រថយន្តខេត្តចំនួន ៦ រថយន្ដ.រថយន្តអធិការដ្ឋានស្រុកកំពង់សៀម ចំនួន ០៣ រថយន្ដ។។អគ្គិភ័យ មិនបណ្ដាលឆេះរាលដាលដល់ ផ្ទះប្រជាពលរដ្ឋក្បែរនោះឡើយ។