About Me

header ads

មន្រ្តីសាធារណៈការដែលចាប់ស្រ្តីមានផ្ទៃពោះ៤ខែម្នាក់ចងដៃជាប់ទ្វាររបងបានចូលសារភាពហើយ

ភ្នំពេញ៖ មន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនម្នាក់ដែលបានចាប់ស្រ្តីមានផ្ទៃពោះ៤ខែម្នាក់ចងដៃនិងក្រមាជាប់ជាមួយទ្វាររបងផ្ទះព្រោះតែខឹងស្រ្តីម្នាក់ទៀតដែលជាបងស្រីនាងឈប់ជួលបន្ទប់ស្នាក់នៅនោះបានចូលសារភាពនៅប៉ុស្តិ៍ចោមចៅទី៣ នាវេលាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ហើយ ។


បុរសនោះបានបានចោទប្រកាន់បកត្រឡប់ទៅកាន់ស្រ្តីនោះវិញថា ជាអ្នកបង្ករឿងជេរប្មាថម្ដាយរបស់គាត់ដែលជាចាស់និងមានជម្ងឺបេះដូងនិងលើសឈាមប្រចាំកាយផង ដែលផ្ដើមចេញពីរឿងសោរបន្ទប់ ។ហើយដោយខ្លាចម្ដាយគាំងបេះដូងស្លាប់ទើបគាត់ចូលទៅឃាត់និងឲ្យស្រ្តីរូបនោះបញ្ឈប់សកម្មភាពជរប្រមាថតទៅទៀតប៉ុន្តែនាងមិនព្រមហើយថែមទាំងស្ទុះមិនវាយនិងក្រញ៉ីរូបគាត់បណ្ដាលឲ្យរងរបួសថែមទៀត មទើបគាត់ចាបដៃហើយស្រ្តីនោះបានបង្ខំឲ្យគាត់ចងដៃទើបគាត់យកក្រមាពីម្ដាយទៅចងជាប់ទ្វារតែម្ដងដើម្បីរារាំងកុំឲ្យទៅរករឿងម្ដាយគាត់ទៀតប៉ុណ្ណោះ។

បុរសនោះបានបន្តថា ក្នុងនាមគាត់ជាប្រុស ជាមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនព្រមទាំងជាគ្រូបង្រៀននៅខេត្តកំពង់ស្ពឺម្នាក់ដែលមានសិស្សរាប់រយនាក់ទៀតនោះគាត់មិនអាចប្រើហឹង្សាលើស្រ្តីបានទេ ប៉ុន្តែអ្វីដែលកើតឡើងគាត់ បានទៅឃាត់និងឲ្យស្រ្តីនោះប្ដឹងទៅសមត្ថកិច្ចទៅបើមិនសុខចិត្តទេ តែនៅតែមិនស្ដាប់និងបានប្រើហឹង្សាមកលើខ្លួនទៀត។បុរសនោះក៏បានដោះអាវបង្ហាញឲ្យឃើញស្នាមរបួសនៅលើខ្លួនគាត់ផងដែរបន្ទាប់ពីគាត់និយាយថាស្រ្តីមានផ្ទៃពោះក្រញ៉ីគាត់ ហើយក៏ក៏បានអះអាងផងដែរថាគាត់មិនបានរត់គេចខ្លួនទេគឺជាប់រវល់ទៅមើលថែប្រពន្ធវះសម្រាលកូនប៉ុណ្ណោះ។ទោះប៉ជាបែបណានគរបាលកំពុងធ្វើការសាកសួរបុរសនោះដើម្បីកសាងសំណុំរឿងប៉ុន្តែនៅមិនទាន់ដឹងថាចំណាត់ការបន្តបែបណានៅឡើយទេ។

សូមបញ្ជាក់ថា ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤០នាទីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលលេខA4ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ស្រ្តីរងគ្រោះឈ្មោះអឿន នាត អាយុ៣៣ឆ្នាំមានផ្ទះពោះ៤ខែ ចំណែកបងស្រីឈ្មោះអឿន ស្រីម៉ៅ អាយុ៣៧ឆ្នាំ អ្នកទាំ២ មានទីលំនៅក្នុងភូមិទួលតាកោ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ដោយឡែកជនដៃដល់ឈ្មោះអ៊ូ ប៊ុនធី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាមន្រ្តីសាធារណៈការនិងដឹកជញ្ជូន មានម្ដាយឈ្មោះស្រេង ឆេងលីន អាយុ៨១ឆ្នាំ ជាម្ចាស់ផ្ទះជួលខាងលើ។

នាងអឿននាតបានរៀបរាប់ប្រាប់ប៉ូលិសថា បងស្រីរបស់នាងបានជួលបន្ទប់ផ្ទះជួលរបស់ជនដៃដល់ខាងលើក្នុងតម្លៃ១ខែ៤៥ដុល្លារស្នាក់នៅរយៈពេល១ឆ្នាំកន្លងមកហើយ ប៉ុន្តែពេលនេះដោយសារតែរកលុយឲ្យថ្លៃឈ្នួលផ្ទះលែងបានពេលវីរុសCovid-19 កំពុងវាយលុកនោះ។ទើបបងឈប់ជួលផ្ទះនោះតទៅទៀតហើយបានទៅរកជួលផ្ទះថ្មីម្លៃថោកត្រឹមតែ២៥ដុល្លារស្នាក់នៅវិញព្រមទាំងបានប្រាប់ ម្ចាស់ផ្ទះជួលចាកចេញនៅថ្ងៃទី១០ ខែមសា ខាងមុខ។

ស្រ្តីរូបនោះបានបន្តទៀតថា លុះដល់ថ្ងៃកើតហេតុបងស្រីនាងបានសម្រេចចិត្តចាកចេញមុនថ្ងៃកំណត់រួចក៏បានជួលម៉ូតូកង់បី១គ្រឿងជិះទៅដឹកឥវាន់ដោយហៅរូបនាងទៅជាមួយដែរដើម្បីជួយរើឥវាន់ ហើយដោយសារតែឥវាន់ច្រើនទើបដឹកមិនអស់។រួចបានដឹកយកទៅខ្លះនិងចាក់សោរទុកនៅក្នុងបន្ទប់ខ្លះ លុះពេលដឹកឥវាន់ទៅដល់បន្ទប់ថ្មីបងស្រីបានរើឥវាន់ម្នាក់ឯងចំណែកនាងបានទៅសម្រាកក្នុងបន្ទប់។ហើយនៅរើឥវាន់ចេញពីម៉ូតូកង់បីដាក់ក្នុងបន្ទប់រួចរាល់បងស្រីនាងបានជិះម៉ូតូកង់បីនោះត្រឡប់ទៅកាន់បន្ទប់ជួលទៅដឹកឥវាន់បន្តទៀត ។ស្រាប់តែត្រូវបានស្រ្តីម្ចាស់ផ្ទះជួលរករឿងមិនតែប៉ុណ្ណោះបានវាយសោរដែលបងស្រីនាងចាក់បន្ទប់ចោលរួចយកសោរថ្មីមកកឹបជំនួសវិញនាង ហើយបន្ទាប់ពីម្ចាស់ផ្ទះរករឿងបែបនេះបងស្រីនាងបានទូរស័ព្ទហៅនាងឲ្យទៅជួយ។ប្រភពខាងលើបានបន្តទៀតថា ភ្លាមៗនោះនាងក៏បានទៅ ហើយបានសួរនាំម្ចាស់ផ្ទះពីរឿងហេតុស្រាប់តែកូនប្រុស ម្ចាស់ផ្ទះនាងនិងយកក្រមាចងដៃទាំង២អូសយកទៅចងជាប់ទ្វាររបងផ្ទះ។ទោះបីជានាងប្រាប់ថាមានផ្ទៃពោះនិងប្រយ័ត្នប៉ះពាល់កូនក្នុងផ្ទៃនាងក៏ជននោះមិនព្រមឈប់ដែរ បន្ទាប់មកបានដេញតាមចាប់បងស្រីនាងដែលបានថតរូបពីសកម្មភាពដែលជននេះធ្វើមកលើនាងថែមទៀតផង តែចាប់មិនបានបងស្រីរត់រួច៕