About Me

header ads

បិសាចឥតស្រមោល បកស្រាយដោយតារាចម្រៀង សុវត្ថិឌី ធារិកា អំពីការលះបង់របស់ក្រុមគ្រូពេទ្យក្នុងការប្រយុទ្ធប្រឆាំងនឺងជំងឺកូវី១៩

វីដេអូចម្រៀងថ្មីមួយ ដែលត្រូវបានបកស្រាយយ៉ាងពីរោះដោយតារាចម្រៀងវ័យក្មេង កញ្ញា សុវត្ថិឌី ធារិកា បានរៀបរាប់ឱ្យឃើញអំពីការលះបង់យ៉ាងធំធេងរបស់ក្រុមគ្រូពេទ្យគ្រប់រូប ក្នុងការជួយសង្គ្រោះជីវិតរបស់អ្នកជំងឺ ដែលបានកំពុងឆ្លងនូវជំងឺកូវីដ១៩ ក្រោមចំណងជើងថាបិសាចឥតស្រមោល។



បិសាចឥតស្រមោល ជាស្នាដៃចម្រៀងនិពន្ធឡើងដោយ ក្រុមយុវជនវិស័យវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងគោលបំណងបង្ហាញដល់អ្នកស្តាប់ និងមហាជនគ្រប់រូបឱ្យកាន់តែយល់ដឹងពីជំងឺកូវីដ១៩ ដែលជាជំងឺរាតត្បាតមួយដ៏កាចសាហាវ ប្រៀបបីដូចជាបិសាចដែលគ្មានស្រមោល។




ចម្រៀងដ៏មានអត្ថន័យនេះ ជាសារថ្លែងអំណរគុណមួយដ៏មិនអាចខ្វះបានរបស់ក្រុមគ្រូពេទ្យគ្រប់រូប ដោយមិនខ្លាចនឿយហត់ ដើម្បីការពារសុខភាពប្រជាពលរដ្ឋទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ១៩ ខណៈដែលបងប្អូនប្រជាជនត្រូវបានថែរក្សា ការពារខ្លួននៅក្នុងផ្ទះ ដែលត្រូវបាននិពន្ធទំនុកច្រៀងដោយលោក គង់ សុធារិទ្ធិ និងសម្រួលតន្រ្តីដោយលោក គង់ ពិសិដ្ឋ។ ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ សូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ប្រភពវីដេអូចម្រៀងពីៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ