About Me

header ads

សត្វត្រយ៉ងប្រមាណជាង២០០ក្បាលដែលជាសត្វដ៏កម្រឥឡូវកំពុងបង្ហាញខ្លួននៅក្នុងទំនប់ទឹកអូស្វាយ(ហៅទំនប់ទឹកស្រះក្តុល)ដែលមិនធ្លាប់មានពីមុនមក

ព្រះវិហារៈសត្វត្រយ៉ងដែលជាសត្វដ៏កម្រមួយដែលស្នើរនឹងផុតពូជហើយក្មេងៗជំនាន់ក្រោយក៏មិនដែលនឹងបានឃើញដោយបានត្រឹមលឺតែឈ្មោះតែប៉ុណ្ណោះ តែបច្ចុប្បន្ននេះវត្តមាននៃសត្វត្រយ៉ងដែលជាសត្វដ៏កម្រប្រមាណប្រហែលជាង២០០ក្បាលនេះកំពុងប្រមូលផ្តុំគ្នាក្នុងទំនប់ទឹកអូស្វាយឬហៅថា(ទំនប់ទឹកស្រះក្តុល)ដែលទីតាំងទំនប់ទឹកខាងលើនេះស្ថិតនៅភូមិធម្មជាតិសម្តេចតេជោឃុំស្រអែមស្រុកជាំក្សន្តខេត្តព្រះវិហារ។



បើតាមកាបញ្ជាក់ពីលោកប្រាក់ ភីមេឃុំស្រអែមបានអោយដឹងនៅព្រឹកថ្ងៃទី១ខែមេសារឆ្នាំ២០២០នេះថាចំពោះខ្លួនលោកផ្ទាល់គឺលោកមិនដែលបានស្គាល់ប្រភេទសត្វត្រយ៉ងនោះទេហើយប្រភេទសត្វត្រយ៉ងនោះទៀតសោតដោយកាលពីមុនក៏មិនដែលមានវត្តមាននៅក្នុងទំនប់ទឹកខាងលើនោះដែរ។

ទទឹមនោះលោកមេឃុំក៏បានបញ្ជាក់បន្ថែមទៀតថាដោយក្នុងសត្វដែលកម្រៗរួមមានប្រភេទសត្វទាទឹកហៅថាប្រវឹកនោះបច្ចុប្បន្នក៏មានវត្តមានក្នុងទំនប់ទឹកខាងលើនោះដែរ
ជាមួយគ្នានោះលោកមេឃុំស្រអែមក៏បានធ្វើកាអំពាវនាវដល់ប្រជាសហគមន៏ដែលរស់នៅក្នុងតំបន់ខាងលើនោះធ្វើយ៉ាងណាមេត្តាជួយអភិរក្សសត្វដ៍កម្រនេះដើម្បីជាកាទាក់ទាញភ្លៀវទេសចរណ៏ដែលបានអញ្ជើញមកទស្សនាប្រាសាទព្រះវិហារហើយលោកក៏អាចអញ្ជើញឈៀងចូលទៅមើលហ្វូងសត្វដ៏កម្រនេះបានផងដែរ។ដោយឡែកលោកគង់ វិបុលប្រធានមន្ទីរទេសចរណ៏ខេត្តព្រះវិហារបានលើកឡើងថាប៉ុន្មានថ្ងៃមុននេះលោកបានទទួលបានព័ត៌មានពាក់ពន្វ័នឹងសត្វត្រយ៉ងនេះដែរហើយលោក ក៏បានចាត់អោយ(មគ្គុទេសន៏)របស់លោកចុះទៅពិនិត្យនឹងធ្វើកាស្រាវជ្រាវលើពពួកសត្វទាំងនេះដើម្បីរកវិធានការណ៏ណាមួយដើម្បីអោយសត្វដ៏កម្រទាំងនេះរស់នៅបានក្នុងទំនប់ទឹកខាងលើនោះជាអចិន្ត្រៃយ៏ហើយលោកបានបញ្ជាក់ទៀតថាបើយើងចង់អោយសត្វទាំងនោះរស់នៅជាអចិន្ត្រៃយ៏នោះ។



លោកសំណូមពរដល់ប្រជាសហគមន៏ក៏ដូចអាជ្ញាធរពាក់ពន្វ័ទាំងអស់ចូលរួមសហការដោយទី១គឺមិនត្រូវកាប់ដើមឈើដែលនៅជិតតំបន់ខាងលើនោះជាដាច់ខាតទី2មិនត្រូវបរបាញ់ឬក៏ដាក់ថ្នាំបំពុលឬក៏រូបភាពផ្សេងដែលធ្វើមានផលប៉ះពាល់ដល់ការស់នៅរបស់សត្វត្រយ៉ងទាំងនោះឡើយ។លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថានេះជាមោទនះភាពមួយដែលតំបន់ខាងលើនេះនៅជិតតំបន់ប្រាសាទព្រះវិហារនោះហើយលោកនឹងមានគំរោងស្នើរសុំអាជ្ញាធរប្រាសាទព្រះវិហារដើម្បីសហកាជាមួយអាជ្ញាធរដែនដីចូលរួមសហកាជាមួយមន្ទីរទេសចរខេត្តបង្កើតតំបន់ខាងលើនេះទៅជាតំបន់ទេសចរណ៏សម្រាប់ភ្ញៀវទេសចរជាតិនឹងអន្តរជាតិមកលេងកំសាន្តនៃតពន់នេះផងដែរ៕