About Me

header ads

មកស្គាល់ឈ្មោះកូនប្រុសដំបូងដ៏គួរឱ្យស្រលាញ់របស់ តារាសម្តែងលោក ញ៉ែម សុគន្ធ ក្រោយសម្រាលនាពេលថ្មីៗនេះ

បន្ទាប់ពីទន្ទឹងរង់ចាំមើលមុខកូនប្រុសដំបូងរបស់ខ្លួនយ៉ាងអន្ទះសារ ខណៈនេះ ភរិយារូបស្រស់របស់តារាសម្តែង លោក ញ៉ែម សុគន្ធ បានសម្រាលហើយកាលពីព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០។ កូនប្រុសដែលមានមុខមាត់គួរឱ្យស្រលាញ់ម្នាក់នេះ មានឈ្មោះថា សុគន្ធ ខេមីន។ ផ្តល់បទសម្ពាសន៍តាមរយៈទូរស័ព្ទដៃជាមួយក្រុមការងារព័ត៌មានសិល្បៈកំសាន្ត លោកបានពោលទាំងរីករាយក្នុងចិត្តថា ឈ្មោះរបស់កូនប្រុសដំបូងនេះ គឺភរិយារបស់លោកស្រលាញ់ និងចង់ដាក់នាមត្រកូលដល់រូបគេ។ ចំណែករូបលោកវិញ ពិតជាអរគុណដល់ភរិយាជាទីស្រលាញ់របស់លោក ដែលក្លាយជាអ្នកម្តាយដ៏រឹងមាំ និងបង្កើតនូវពិភពលោកយ៉ាងស្រស់បំព្រងសម្រាប់កូនតូច សុគន្ធ ខេមីន។





លោកបន្តបញ្ជាក់ជាមួយនឹងក្តីអធ្យាស្រ័យដល់មិត្តភក្តិសិល្បៈទាំងអស់ ដែលពុំទាន់អនុញ្ញាតសំរាប់ការទទួលសួរសុខទុក្ខ ដើម្បីចូលរួមអនុវត្តន៍ និងចូលរួមទប់ស្កាត់ទាំងអស់គ្នាក្នុងការបង្ការការចម្លងជំងឺកូវីដ១៩ តាមសេចក្តីប្រកាសណែនាំរបស់ក្រសួងសុខាភិបាល។ គួរបញ្ជាក់ថា តារាសម្តែងលោក ញ៉ែម សុគន្ធ បានជ្រើសរើសអ្នកជំនួញស្រីរូបស្រស់ ងួន កែវមល្លិកា ធ្វើជាភរិយាដោយបានរៀបមង្គលការនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៨។ ក្រោយរៀបការបាន ១ ឆ្នាំ ជាង លោកក៏ទទួលបានចំណងដៃកូនប្រុសតូចម្នាក់ តាមបំណងប្រាថ្នារបស់លោក។