About Me

header ads

រថយន្តស៊េរីទំនេីបមួយគ្រឿងបុកពីក្រោយរុឺម៉កកង់បីពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ​ ៖​ គ្រួសារមួយក្រុម បានចេញពីលក់ដូរនៅផ្សារកាប់គោបំណងត្រឡប់ទៅផ្ទះវិញ​ ត្រូវរថយន្តស៊េរីទំនេីបមួយគ្រឿងបេីកបរដោយជនបរទេស​ មកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យក្រឡាប់​ និងរាយប៉ាយរបស់របបពេញផ្លូវ​ បណ្ដាលឲ្យរងបួសធ្ងន់ស្រាលបីនាក់ រួចព្យាយាមបេីករត់​ តែត្រូវសមត្ថកិច្ចខណ្ឌមានជ័យដេញឃាត់បានទាំងរថយន្ត​ និងតៃកុង​ ។

​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតកាលពីវេលាម៉ោង១២​ និង១០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២១​ ខែមេសា​ ឆ្នាំ​២០២០​ នៅក្បែរប៉ុស្ដិ៍នគរបាលចាក់អង្រែលេី​ តាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

​តាមសម្ដីបុរសជនរងគ្រោះជាប្ដីបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ រូបគាត់និងប្រពន្ធទាំងកូនស្រីម្នាក់​ បានធ្វេីដំណេីរដោយ រុឺម៉កកង់បីខ្មែរ​ មួយគ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Z-5831ធ្វេីដំណេីរក្នុងទិសដៅ ពីជេីងទៅត្បូង ទេីបតែចេញពីលក់ដូរនៅផ្សារកាប់គោ​ ហេីយបំណងមកផ្ទះវិញនៅសង្កាត់ចាក់អង្រែក្រោម​ ខណះមកដល់កន្លែងកេីតហេតុស្រាប់តែមានរថយន្តម៉ាក​ អូឌី​ Q7​មួយគ្រឿង ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2Z-5878 ដែលបេីកបរដោយបុរសជនជាតិបរទេសខាងលេី​ ធ្វេីដំណេីរមកពីក្រោយយ៉ាងលឿន​ រួចក៏ជ្រុលទៅបុករុឺម៉កកង់បីរបស់គាត់ពេញទំហឹង​ បណ្ដាលឲ្យក្រឡាប់រុឺម៉កកង់បី​ចាក់ចោលសម្ភារៈលក់ដូររងការខូចខាតយ៉ាងដំណំ​ ​ និងរងរបួសធ្ងន់ស្រាល៣នាក់ ។

ក្រោយកេីតសមត្ថកិច្ចមូលដ្ឋានចុះមកដល់ បានជួយសម្រួលដល់ភាគីទាំងសង្ខាង ដោយភាគីខាងរថយន្តបង្ក​ ព្រមសងថ្លៃខូចខាតទៅលេីភាគីរងគ្រោះ​ ចំនួន២ពាន់ដុល្លា ដេីម្បីបញ្ចប់រឿង៕