About Me

header ads

ខានឡើងសង្វៀនយូរបាត់ចំណូលមែន ប៉ុន្តែលោកវរសេនីយត្រី ឃុន ឌីម៉ា សុខចិត្តបរិច្ចាគប្រាក់បៀរវត្សរ៍ខ្លួន១សែនរៀលដល់ទៅ ៥ខែ

អតីតម្ចាស់មេដាយមាសស៊ីហ្គេមលើវិញ្ញាសាប្រដាល់សេរីកីឡាករ ឃុន ឌីម៉ា បានសម្រេចបរិច្ចាគប្រាក់បៀរវត្សរ៍របស់ខ្លួនរយៈពេល៥ ដោយក្នុង១ខែចំនួន ១សែនរៀលជូនទៅគណៈកម្មាធិការជាតិទប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។




ការបរិច្ចាគមួយនេះធ្វើឲ្យ ឃុន ឌីម៉ា ក្លាយជាកីឡាករប្រដាល់គុនខ្មែរដំបូងគេដែលបានកាត់ប្រាក់បៀរវត្សរ៍របស់ខ្លួនចំនួន ១សែនរៀលរហូតដល់ទៅ៥ខែធ្វើជាវិភាគទានជួយរដ្ឋាភិបាលទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដែលកំពុងផ្ទុះរាលដាលជុំវិញពិភពលោក។ យ៉ាងណាមិញ កាលពី២សប្តាហ៍មុននាគខ្មៅខេត្តបន្ទាយមានជ័យម្នាក់នេះបានបង្ហោះវីដេអូខ្លីមួយក្នុង Channel Youtube របស់ខ្លួនស្តីពីការត្រឡប់មកហ្វឹកហាត់វិញ ប៉ុន្តែសាមីខ្លួនបានប្រាប់ថា ជើងរបស់ខ្លួននៅមិនទាន់ជាសះស្បើយដាច់១០០% ឡើយទេ។ ឃុន ឌីម៉ា បានវះកាត់របួសជើងជាង១ឆ្នាំទៅហើយ ក្រោយវះកាត់រួច ឌីម៉ា លឺវេជ្ជបណ្ឌិតថៃប្រាប់ថានឹងអាចឡើងសង្វៀនវិញក្រោយសម្រាកបាន៦ខែ ប៉ុន្តែគិតមកទល់ពេលនេះជាង១ឆ្នាំទៅហើយដែលគេនៅតែស្ថិតនៅក្រៅសង្វៀន។

អ្នកគាំទ្រជាច្រើនសោកស្តាយយ៉ាងខ្លាំងដែលនិម្មិតរូបរបស់គេម្នាក់នេះត្រូវសម្រាករយៈពេលយូរ។
យ៉ាងណាក៏ដោយ ឃុន ឌីម៉ា សម្រេចចិត្តចូលហ្វឹកហាត់សារជាថ្មីម្តងទៀតដោយសារស្ថានភាពរបួសពេលនេះមានភាពប្រសើរច្រើនហើយ។ សូមបញ្ជាក់ថា ឃុន ឌីម៉ា គឺជាអ្នកប្រដាល់ដ៏ឆ្នើម១រូបរបស់កម្ពុជា និងជាគុនខ្មែរដំបូងគេបង្អស់ដែលដណ្តើមបានមេដាយមាសកីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ី។