About Me

header ads

ឆ្លងប្រពន្ធ័ភ្លើង រថយន្តបំពាក់ហ្គាស់ឆេះ សន្ធោរសន្ធៅ សំណាងល្អមនុស្សក្នុងរថយន្ត២នាក់រត់ទាន់

ភ្នំពេញ់៖ រថយន្តកាម៊រីហើមមួយគ្រឿង បំពាក់ប្រព័ន្ធហ្គាស់ បានឆ្លងចរន្តភ្លើង បែកផ្ការភ្លើងឆេះយ៉ាងសន្ធោរសន្ធៅភ្លាមៗ ចំណែកបុរស២នាក់ដែកនៅក្នុងរថយន្តបានចុះចេញទាន់ពេល ផ្អើលដល់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍មកបាញ់ពន្លត់ ។

ហេតុការភ្ញាក់ផ្អើលនេះកាលពីវេលាម៉ោង ១៩និង២០នាទី យប់ថ្ងៃទី ៦ មេសា ២០២០ ស្ថិតនៅតាមផ្លូវណតប្រ៊ីត ក្បែរស្ពានអាកាសផ្សារដីហុយ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពីបុរសបុរសម្ចាស់រថយន្តផ្ទាល់ដែលគាត់សុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា គាត់និងបុរសម្នាក់ទៀតធ្វើដំណើរចេញពីភ្នំឧត្តុង ដោយធ្វើដំណើរតាមផ្លូវជាតិ៥ និងបត់មកតាមផ្លូវហាណូយ ពីជើងទៅត្បូង លុះឆ្លងស្កុបក្រោមស្ពានអាកាសផ្សារដីហុយបានប្រហែល១០០ ចូលផ្លូវណតប្រ៊ីត ស្រាប់តែធំក្លិនឈ្ងៀម ចេញពីផ្នែកម៉ាស៊ីនខាងមុខ គាត់ក៏បានឈប់រថយន្តមើល  ភ្លាមនោះក៏មានហុយផ្សែង បំរ៉ុងនឹងចេញជាអណ្តាតភ្លើង គាត់និងបុរសម្នាក់ទៀត បាន ប្រញ៉ាប់ប្រញាល ប្រមូលអីវ៉ាន់មានតម្លៃចេញពីរថយន្ត បានបន្តិចក្រោយមក ក៏ឆេះជាភ្លើងតែម្តង ។

តាមប្រភពពីសមត្ថកិច្ចចរាចរណ៍ដែលឈរនៅគោលក្រោមស្ពាន បានឲដឹងថា គ្រាន់តែដឹងថាមានរថយន្តឆេះភ្លាមពួកគាត់បានប្រកាសតាមវិទ្យុទាក់ទងហៅរថយន្ត ពន្លត់អគ្គីភ័យ ចេញមកបាញ់ភ្លាមតែម្តង។

ចំពោះហេតុការណ៍ខាងលើនេះប្រើប្រាស់រថយន្ត៤គ្រឿង បាញ់ទឹកអស់៣គ្រឿង ដោយមានអន្តរាគន៍ពីនគរបាលបង្ការនិងពន្លត់អគ្គីភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ប្រើបច្ចេកទេសចូលទៅម៊ូលបិទក្បាលធុងហ្គាស់នៅខាងក្រោយនៃរថយន្តទើបរលត់ទៅវិញ១០០ភាគរយ ចំណែករថយន្តខូចខាតទាំងស្រុង នៅម៉ោង ១៩និង៥៥នាទីថ្ងៃដដែល។