About Me

header ads

តួឯកប្រុសរូបសង្ហា ជា លាងឆែ កំពុងធ្វើឱ្យប្រិយមិត្តអ្នកគាំទ្រនារីៗ លង់ស្នេហ៍ក្នុងឈុតឯកសណ្ឋានជាមន្រ្តីនគរបាលជាតិ

តួឯកប្រុសរូបសង្ហា លោក ជា លាងឆែ តារាសម្តែងម្នាក់នៅក្នុងវិថីសិល្បៈ ដែលតែងតែទទួលបានការលួចសរសើរពីមិត្តនារីៗទៅលើរូបសម្បត្តិដ៏ស្រស់សង្ហា និងមុខមាត់វ័យក្មេងរបស់លោក។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានឆក់យកដូងចិត្តប្រិយមិត្តទស្សនិកជនតាមរយៈទេពកោសល្យនៃការសម្តែងខ្សែភាពយន្តភាគជាច្រើនរឿងមកហើយ នៅលើកញ្ចក់ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥។




ដោយឡែកនាពេលថ្មីៗនេះ លោក ជា លាងឆែ បានកំពុងធ្វើប្រិយមិត្តអ្នកគាំទ្រនារីៗ លង់ស្នេហ៍ក្នុងឈុតឯកសណ្ឋានជាមន្រ្តីប៉ូលីស ដែលត្រូវបានថតដោយអ្នកថតរូបជំនាញលោក សៀន សិទ្ធិគុណ ប្រចាំនៅហ្វូតូស៊ីធី។ ជាក់ស្តែងបុរសសង្ហារូបនេះ បានបង្ហើបថាក្រៅពីអាជីពជាតារាសម្តែង លោកក៏មានឈ្មោះ និងតួនាទីនៅក្នុងក្របខណ្ឌមន្រ្តីរាជការ ជាមន្រ្តីនគរបាលជាតិម្នាក់ដែរ។ ដែលសព្វថ្ងៃលោកបានបម្រើការងារក្រៅម៉ោង និងមានតូនាទីជួយសម្របសម្រួលការងារការិយាល័យមួយចំនួន រួមទាំងកាតព្វកិច្ចផ្សេងៗទៀត ដែលអាចបម្រើការងារជូនជាតិមាតុភូមិក្នុងនាមជាសិល្បករម្នាក់។
គួរបញ្ជាក់ថា តារាប្រុសលោក ជា លាងឆែ បច្ចុប្បន្នកំពុងគ្រងដំណែងជាតួឯកប្រុសកំលោះសង្ហាឈ្មោះវិសុទ្ធ នៅក្នុងខ្សែភាពយន្តភាគខ្មែរបែបស្នេហាខុសវ័យឋានៈរឿង ទាសករលុយ ដែលទើបបានបញ្ចប់ការថតរួចរាល់ជាស្ថាពរហើយ ដោយមានតួឯកស្រីកញ្ញា ណាក់ ស្រីណា ដែលត្រៀមនឹងចាក់បញ្ចាំងជូនប្រិយមិត្តបានទស្សនាលើកញ្ចក់ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ នាពេលឆាប់ៗខាងមុខនេះ។




រូបភាពពីទំព័រហ្វេសប៊ុកៈ Sean Sithe Kun