About Me

header ads

រដ្ឋបាលស្រុកទឹកផុស បានចេញសេចក្តីជូនដំណឹង ដល់សាធារណ:ជន បងប្អូនប្រជាពលរដ្ឋទាំងអស់ ស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នតំបន់កំសាន្តនានាក្នុងស្រុកទឹកផុសចំនួន ០៤កន្លែង

ខេត្តកំពង់ឆ្នាំង៖
រមណីយដ្ឋានជាច្រើនត្រូវបាន រដ្ឋបាលស្រុកទឹកផុស ចេញសេចក្តីជូនដំណឹង ដល់សាធារណ:ជន បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប៖ នៅព្រឹកថ្ងៃទី 19 ខែមេសាឆ្នាំ 2020 នេះដោយបិទជាស្ថាពរ ដើម្បីអនុវត្តនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាស្តីពីការត្រៀមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកាចសាហាវ covid19 ក្នុងសហគមន៍មូលដ្ឋាន និងយោងស្មារតីប្រជុំឯកភាពរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក រដ្ឋបាលស្រុកសម្រេចថា  ផ្អាកដំណើរការជាបណ្តោះអាសន្នតំបន់កំសាន្តនានាដែលកំពុងពេញនិយមសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិចូលមកលេងកម្សាន្តក្នុងស្រុកទឹកផុសចំនួន ០៤កន្លែង។

ក្នុងនោះអាជ្ញាធរស្រុកទឹកផុសបានបញ្ជាក់ថាតំបន់កំសាន្តនានាក្នុងស្រុកទឹកផុសមានចំនួន ០៤កន្លែង រួមមាន ៖
១).រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល។
២).រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល។
៣).រមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយ។
៤).សួនផ្កាដីថ្មីក្រាំងស្គារត្បូង។

ក្នុងនោះដែររដ្ឋបាលស្រុកទឹកផុស ក៏បានបញ្ជាក់បន្ថែមពីការផ្អាកគ្រប់កន្លែងកម្សាន្តនៅ ក្នុងស្រុកទឹកផុស ដែលអាចប្រមូលផ្តុំមនុស្សច្រើនជាកត្តានាំឲ្យមានការឆ្លងនិងចម្លងជំងឺកូវិដ19 ក្នុងសហគមន៍។

ការបើកដំណើរការឡើងវិញអាជ្ញាធរនឹងជូនដំណឹងនៅពេលក្រោយ សូមចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ដើម្បីការពារកម្ពុជាគ្មានជំងឺ កូវិដ-19 ។សូមបញ្ជាក់ផងដែរថារមណីយដ្ឋានទាំងបួននៅក្នុងស្រុកទឹកផុសដែលពីមុនបានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្តយ៉ាងច្រើននៅថ្ងៃឈប់សម្រាកក៏ដូចជាថ្ងៃបុណ្យជាតិធំៗអ្វីដែលជាសំខាន់នោះពេលនេះត្រូវបានផ្អាកដំណើរការហើយដោយសារតែជំងឺដ៏កាចសាហាវ covid.19ដែលធ្វើឲ្យភ្ញៀវទេសចរធ្លាក់ចុះផងដែរ៕ ដោយសុក្ខារិន

ហើយជាចុងបញ្ចប់អាជ្ញាធរឃុំ ស្រុក ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមអនាម័យថែទាំសុខភាពឲ្យបានល្អជៀសវាងការឆ្លងជំងឺមេរោគកូវិដ 19 ត្រូវលាងដៃនិងទឹកសាប៊ូឬ អាកុល ជែល ជាប្រចាំរៀងរាល់ថ្ងៃ។