About Me

header ads

ប៉ូលិសខណ្ឌដង្កោ ឃាត់ខ្លួនជនជាតិស្បែកខ្មៅម្នាក់

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោចាប់ឃាត់ជនជាតិនីហ្សេរីយ៉ាម្នាក់យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីធ្វើការសួរនាំ កាលពីវេលាម៉ោង១១នឹង៤០ នាទី ព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០ នៅចំណុចផ្ទះលេខ៤៧ ផ្លូវ6A ក្នុងបូរីពិភពថ្មីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថាមូលហេតុដែលឈានដល់ការឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ា ម្នាក់នេះគឺយោងទៅតាមពាក្យបណ្តឹងរបស់ស្ត្រីខ្មែរពោះធំម្នាក់នឹងបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ (អ្នកទាំងពីរត្រូវប្តីប្រពន្ធ) ដោយចោទបុរសខាងលើថា បានវៃបំផ្លិចបំផ្លាញទ្រព្យសម្បត្តិខ្លួន ហើយថែមទាំងវៃនឹងយកកាំបិតចាក់មកលើពួកខ្លួនបណ្តាលអោយរងរបួសរួចបានយកលុយចំនួន៣៥០០ដុល្លារគេចបាត់ កាលពីវេលាម៉ោង ២៣នឹង៣០នាទីយប់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ ។

សមត្ថកិច្ចបន្តថាក្រោយទទួលពាក្យបណ្តឹងសមត្ថកិច្ចសុំគោលការណ៍ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះទៅឡោមព័ទ្ធផ្ទះមួយខ្នងក្នុងបូរីពិភពថ្មីចំការដូងនឹងបានឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ានោះម្តង ។ បច្ចប្បន្នជនសង្ស័យរូបនោះត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោដើម្បីសាកសួរកសាងរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសតាមផ្លូវច្បាប់ ៕