About Me

header ads

រថយន្តតូយ៉ូតាព្រូសបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ៖សង្ស័យស្រវឹងស្រាបើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុកចំក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់មួយកង់ចំណែករថយន្តបង្ករងការខូចខាតៀស់មួយកាត់ខាងមុខ។

ហេត្តការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣០នាទីយប់ថ្ងៃទី០១ខែមេសាឆ្នាំ២០២០តាមបណ្តោយផ្លូវព្រះមុនីវង្សកែងផ្លូវលេខ១៨២នៅចំណុចស្តុបផ្សារអូរឬស្សីស្ថិតនៅក្នុងសង្កាត់អូរឬស្សីទី៤ខណ្ឌ៧មករា។

តាមអ្នកដែលនៅជុំវិញកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូសពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BB-2462បើកបរតាមបណ្តោយផ្លូវលេខ១៨២ក្នុងទិសដៅពីលិចទៅកើតបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានបួងចង្កូតទៅបុកចំក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលបាក់អស់ចំនួនមួយកង់ចំណែករថយន្តបង្កផ្ទុះពោងសុវត្ថភាពនិងរងការខូចខាតផ្នែកខាងមុខបន្តដំណើរទៅមុខលែងរួចផងដែរ។

សាក្សីដដែលបានបន្តថា បន្ទាប់បង្កគ្រោះថ្នាក់ដោយខ្លួនឯងរួចមកអ្នកបើកបរបានចុះពីលើរថយន្តហើយគេចខ្លួនបាត់ស្រមោលតែម្តងដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុតែប៉ុណ្ណោះ សំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរាណ៍ខាងលើពុំបង្កឲ្យមានមនុស្សរងរបួសឬស្លាប់ដោយគ្រាន់តែរងការខូចខាតសម្បត្តិរដ្ឋនិងរថយន្តខ្លួនឯងតែប៉ុណ្ណោះ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានទំនាក់ទំនងទៅនគរបាលករិយាល័យចរាចរណ៍ផ្លូវគោកស្ទូចយករថយន្តបង្កទៅរក្សាទុកដើម្បីធ្វើករដោះស្រាយគ្នាតាមក្រោយ៕