About Me

header ads

ដីព្រៃលិចទឹកប្រមានជា៤ហិតាលក្រុមជនល្មើសធ្វើការឈូសឆាយដីព្រៃលិចទឹកនិងលើកជាភ្លឺត្រូវបានសមត្ថកិច្ចចម្រុះធ្វើការឈូសបំផ្លាញចោល

កំពង់ឆ្នាំង: ដីព្រៃលិចទឹកប្រមាណជា 4 ហិកតាដែលក្រុមជនល្មើសធ្វើការលុបឈូសឆាយដីព្រៃលិចទឹកនិងលើកជាភ្លឺត្រូវបានសមត្ថកិច្ចចម្រុះដែលមានផលនគរបាលកម្លាំងកងរាជអាវុធហត្ថស្រុកកម្លាំងបរិស្ថានបាននាំយកត្រាក់ទរ័ទៅឈូសកម្ទេចចោលដើម្បីត្រៀមរៀបចំដាំកូនឈើព្រៃលិចទឹកឡើងវិញនៅពីរដូវធ្លាក់ភ្លៀងដល់ ។

កិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៩និង២២នាទីថ្ងៃទី 29 មេសា 2020នៅចំណុចត្រពាំងថ្លុកត្រាវដែលស្ថិតនៅក្នុងភូមិសេះស្លាប់ឃុំឆ្នុកទ្រូស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ។

នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងលោកលីឡាបានឲ្យដឹងនៅវេលាម៉ោង 3:00 នាទីរសៀលថ្ងៃទី 29 មេសា 2013 នេះថាកម្លាំងចម្រុះបាននាំយកត្រាក់ទ័រទៅឈូសឆាយពង្រាបភ្លឺស្រែដែលក្រុមជនខិលខូចបានលួចឈូសឆាយដីព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធិឯកជននោះត្រូវបានយកមកវិញធ្វើជាសម្បត្តិរដ្ឋ ។

នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងលោកលីឡាបានឲ្យដឹងថាដីដែលត្រូវដកហូតយកមកវិញនឹងត្រូវបានឈូសពង្រាបភ្លឺស្រែដែលក្រុមជនល្មើសបានលើករួចនោះមានចំនួនប្រមាណជា 4 ហិកតានិងត្រៀមដាក់ដាំកូនឈើព្រៃលិចទឹកនៅតំបន់នោះឱ្យមានព្រៃឡើងវិញដើម្បីសម្រាប់ត្រីពងកូននិងថនិកសត្វផ្សេងៗរស់នៅបង្កកូនចៅឡើងវិញ ។

នាយខណ្ឌរដ្ឋបាលជលផលបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមឈប់កាប់បំផ្លាញព្រៃលិចទឹកនិងឈូសឆាយបំផ្លាញព្រៃទឹក ៕

ដោយសុក្ខារិន