About Me

header ads

កិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីវិធានការ ទប់ស្កាត់ ជំងឺកូវីត-១៩ និងផ្សព្វផ្សាយការកែសម្រួលអនុក្រឹត្យលេខ៣៩ ដល់គ្រប់ផែនជំនាញ

កំពង់ចាម: នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០កិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីវិធានការ ទប់ស្កាត់ ជំងឺកូវីត-១៩ និងផ្សព្វផ្សាយការកែសម្រួលអនុក្រឹត្យលេខ៣៩ ដល់គ្រប់ផែនជំនាញ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ រហូតដល់មន្រ្តី នៃផែនការងារ សេនាធិការ, ប្រឆាំងការជួញដូរមនុស្ស និងអនីតិជន និងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា សរុបអ្នកចូលរួមមានចំនួន ១៤៤នាក់។

លោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានថ្លែងថា គោលបំណង កិច្ចប្រជុំផ្សព្វផ្សាយ វិធានការ បង្ការ ការទប់ស្កាត់ជំងឺកូវីត-១៩ (COVID-19) និងផ្សព្វផ្សាយ អនុក្រឹត្យលេខ៣៩ អន ក្រ.បក ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ស្ដីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកដែរ។ ។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំផ្សព្វផ្សាយនេះ យើងបានធ្វើការរៀបចំ ការប្រជុំជាដំណាក់កាល ដោយមានការអង្គុយ មានរយៈចម្ងាយពីចន្លោះមួយទៅចន្លោះមួយ មានចម្ងាយ១,៥ម៉ែត្រ ទៅ២ម៉ែត្រ និងបានរៀបចំមន្រ្តី នៃការិយាល័យសុខាភិបាល ចុះត្រួតពិនិត្យ ការវាស់កម្ដៅ ការលាងសម្អាតដៃដោយទឹកអាល់កុល ដល់កងកម្លាំង មុនពេលចូលប្រជុំផងដែរ៕