About Me

header ads

បុរសជាជនសង្ស័យម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅនៅក្នុងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ក្រោយពីឃាត់ខ្លួនពីបទរំលោភកូនស្រីខ្លួនឯងបានមួយថ្ងៃ

ភ្នំពេញ ៖ បុរសជនសង្ស័យម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅក្នុងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ក្រោយពីកូនស្រីរបស់ គាត់ធ្វើការចោទប្រកាន់ពីកូនស្រីបង្កើតរបស់ខ្លួនថា បានធ្វើសកម្មភាពរំលោភនាង ហើយក៏ត្រូវបានកម្លាំងមានសម្ថកិច្ចហៅ មកធ្វើការសាកសួរ និង ឃាត់ខ្លួនបានតែមួយយប់នោះ។ហេតុការនេះដែរបានបង្ករឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពី វេលាម៉ោង ៧ និង ៣០នាទីព្រឹក ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២០ នៅចំណុចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ផ្លូវបេតុង ភូមិដំណាក់ធំ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសជនសង្ស័យម្នាក់ ត្រូវបានរងការចោទប្រកាន់អំពីសំណាក់កូនស្រីរបស់ខ្លួនថា រូបគាត់បានធ្វើសកម្មភាពចាប់រំលោភនាង ហើយក៏ត្រូវបានកម្លាំងមានសម្ថកិច្ចចាប់ឃាត់ខ្លួនយកមកធ្វើការសួរនាំ នៅកាល ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២០ម្សិលមិញ។លុះដល់ព្រឹកនេះ ក្រោយពីកម្លាំងមានសម្ថកិច្ចទើបតែបានធ្វើការឃាត់ខ្លូន និងសាកសួរនៅក្នុងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យបានតែមួយយប់នោះ លុះព្រឹកឡើងក៏បង្ករអោយមានការភ្ញាក់ផ្អើលកើត ឡើង ដោយគេបានប្រទះឃើញបុរសរងគ្រោះចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំឃាំងតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយនិងកម្លាំងជំនាញនៃ ស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យ និង កោសល្យវិច្ច័យក្នុងកន្លែងកើតហេតុ និង សាកសពរបស់ បុរសជាឪពុកជាប់ចោទបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់បាត់បង់ជីវិត ដោយសារតែការចងកធ្វើអត្តឃាតសម្លាប់ខ្លួន ឯង ពិតប្រាកដមែន  ទើបប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបណ្យទៅតាមប្រពៃណី។