About Me

header ads

រថយន្តដឹកចំណីសត្វបុករថយន្តដឹកថ្មកំពុងបើកឆ្លងផ្លូវរួចកៀររថយន្តឡិចសុីស១គ្រឿងទៀត

ភ្នំពេញ៖ រថយន្តចំនួន៣គ្រឿងបើកបុកបន្តគ្នាបណ្ដាលឲ្យរងខូចខាតរៀងៗខ្លួននិងបង្កឲ្យមានការកកស្ទះចរាចរណ៍នៅលើកំណាត់ផ្លូវត្រង់ចំណុចកើតហេតុផងដែរ ប៉ុន្តែមិនបានបណ្ដាលឲ្យមនុស្សណាម្នាក់រងគ្រោះនោះឡើយ។ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះ ឈ្នះ កែងផ្លូវបេតុងត្រង់ខ្លោងទ្វារវត្តភ្នៀតសិម្ពលី ស្ថិតនៅក្នុងភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េបែន យុីឌុប ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-5355 ដឹកថ្ម បើកតាមផ្លូវបេតុងវត្តភ្នៀត ពីលិចទៅកើត ឆ្លងមហាវិថីឈ្នះ ឈ្នះ បំណងបត់ឆ្ពោះទៅជើង មិនទាន់ផុតផង ស្រាប់តែរថយន្ត កូរ៉េ យុីឌុប ម៉ាកហុីយ៉ាន់ដាយ ពណ៌ក្រហម ឆ្នូត ពាក់ស្លាកលេខ កំពង់ធំ 3A-0976 ដឹកចំណីសត្វ បើកល្បឿនលឿនពីជើងទៅត្បូង ហ្វ្រាំងមិនជាប់ ជ្រុលទៅបុក ពីទទឹងរថយន្តដឹកថ្ម និងបុកប៉ះ រថយន្តមួយគ្រឿងផ្សេងទៀត ម៉ាកឡិចសុីសRX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AU-1401 ដែលបើកទទឹម ជាមួយ រថយន្តដឹកចំណីសត្វ ស្របទិស ។

ហេតុការណ៍ខាងលើ រថយន្តដឹកចំណីសត្វ បុកគាបជាប់ ខ្ទេចកាប៊ីន របេះគរឿងទាំងដុំៗ រថយន្តឡិចសុីស បែកកញ្ចក់ ខ្ទេចផ្នែកខាងក្រោយ ហើយរថយន្តបែន រងខួចខាតដំណំ តែមិនបង្កឲ្យអ្នកណារងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះពិនិត្យ សម្រួលចរាចរ វាស់វែងយករថយន្តទាំង៣គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរជើងគោកស្នងការក្រុងភ្នំពេញ រងចាំដោះស្រាយពេលក្រោយ ៕