About Me

header ads

ច្រកទ្វារធំៗទាំង ៦ តាមព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ ចរាចរណ៍ដោះដូរទំនិញដំណើរធម្មតា តែមនុស្សត្រូវបានផ្អាកមិនឲ្យចេញចូល

( ត្បូងឃ្មុំ ):
ច្រកព្រំដែនធំៗចំនួន ៦ និងច្រកតូចៗ ក្នុងខេត្តត្បូងឃ្មុំ ត្រូវបានបិទតាមបទបញ្ជារបស់មេដឹកនាំកម្ពុជា-វៀតណាម ដើម្បីចូលរួមទប់ស្កាត់ COVID-19 ប៉ុន្តែចរាចរណ៍ទំនិញ នៅតែបន្តដំណើរការធម្មតា ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានជួយសម្រួលភ្លាមៗឲ្យដំណើរការដឹកជញ្ជូនទំនិញ និងកសិផល នៃប្រជាជនប្រទេសទាំង ២ បានប្រព្រឹត្តិទៅបានជាបធម្មតា ប៉ុន្តែប្រជាជនកម្ពុជា-វៀតណាម ដាច់ខាតមិនអនុញ្ញាតអោយឆ្លងកាត់នោះទេ ។

លោក ផាន់ គឹមសន ប្រធានច្រក និងលោក អ៊ួន សុវណ្ណារ៉ា មេគយប្រចាំច្រក លោក ស្រេង គា អនុប៉ុស្តិ៍ប្រចាំច្រកនៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក លោក មួន សុភាព ប្រធានច្រក និងលោកទី ចាន់ ធួន មេប៉ុស្តិ៍នៅច្រកទ្វារទ្វេភាគីដារ ក្នុងស្រុកមេមត់ បានអោយដឹងថា សម្រាប់ប្រជាជនកម្ពុជា-វៀតណាម ត្រូវបានបិទ មិនអនុញ្ញាតឲ្យធ្វើដំណើរចេញចូល ឆ្លងកាត់នោះទេ ។

ប៉ុន្តែក្នុងករណី បើសិនមានប្រជាជនវៀតណាមក្នុងប្រទេសកម្ពុជា និងប្រជាជនកម្ពុជានៅប្រទេសវៀតណាម គឺត្រូវបានបើកឲ្យចូលទៅកាន់ប្រទេសរបស់ខ្លួនវិញបាន ប៉ុន្តែបន្ទាប់ពីឆ្លងកាត់ចូលហើយ ត្រូវបានមន្ត្រីជំនាញណែនាំពីចំណេះដឹង ពាក់ព័ន្ធការថែរក្សាអនាម័យពាក់ម៉ាស់ លាងសម្អាតដៃ មិនត្រូវជួបជុំ និងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ រាប់ចាប់ពីថ្ងៃចូលប្រទេសខ្លួន វិញដូចគ្នាផងដែរ ៕