About Me

header ads

មុនទៅស្រុកទំនងជាម្ចាស់មិនបានបិទបារ៉ែតភ្លើងឱ្យបានត្រឹមត្រូវ ទុស្សេខ្សែរភ្លើងឆេះ

ឃ្លាំងអេតចាយអស់គ្មានសល់នៅក្បែរអតីតគំនរសំរាមស្ទឹងមានជ័យឃ្លាំងស្តុកអេតចាយដែលធ្វើអំពីដែកប្រកស័ង្កសីទំហំ ១០ x  ២០ ម៉ែត្រមួយកន្លែង ត្រូវបានភ្លើងឆាបឆេះអស់គ្មានសល់ សំណាងល្អប្រជាពលរដ្ឋរស់នៅក្បែរខាងនាំគ្នាធាក់ទម្លាយទ្វាររបងរុញរថយន្តកូរ៉េដឹកអេតចាយមួយគ្រឿងយកចេញទាន់ ខណៈដែលម្ចាស់រវល់ទៅស្រុកមិននៅចាក់សោរទុកចោលមិនបានបិទបារ៉ែតភ្លើងត្រឹមត្រូវហើយទុស្សេរខ្សែរភ្លើងនោះ។ករណីអគ្គិភ័យនេះដែរបានបង្ករការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២០ នៅចំណុចឃ្លាំងអេតចាយគ្មានលេខ ក្បែរអតីតគំនរសំរាមចាស់ស្ទឹងមានជ័យ ភូមិដំណាក់ធំ១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

តាមប្រភព័ត៌មានពីសម្ថកិច្ចបាបប្រាប់ឱ្យដឹងថា ម្ចាស់ទីតាំងខាងលើមានឈ្មោះ សឿង ពិសិដ្ឋ អាយុ ៣៤ឆ្នាំ ស្នាក់នៅទី ទាំងឃ្លាំងអេតចាយខាងលើ។មុនពេលកើតហេតុ គេបានឭសំឡេងផ្ទុះមួយបានកើតឡើង ដែលជាសំលេងទុស្សេខ្សែរ ភ្លើងនៅខាងក្នុងឃ្លាំងអេតចាយខាងលើ ខណៈដែលម្ចាស់នាំប្រពន្ធកូនទៅស្រុកកំណើតនៅឯខេត្តព្រៃវែងបាត់មិននៅផ្ទះ ដោយបានចាក់សោររបងដីឡូតិ៍ជាប់នោះ។តាមប្រភពពដដែលបានប្រាប់បន្តទៀតថា ក្រោយពីឭសំឡេងផ្ទុះបានបន្តិច ក៏ស្រាប់តែមានអណ្តាភ្លើងឆាបឆេះ និង ផ្សែងខ្មៅហុយទ្រលោមចេញពីក្នុងឃ្លាំង ទើបបង្ករការភ្ញាក់ផ្អើលទៅដល់បងប្អូន ប្រជាពលរដ្ឋរស់នៅក្បែរខាងនាំគ្នាធាក់ទម្លាយទ្វាររបងខាងក្រៅ និងជួយរុញយករថយន្តកូរ៉េដឹកអេតចាយមួយគ្រឿង យកចេញមកខាងក្រៅ ទើបបង្ករការភ្ញាក់ផ្អើលទៅដល់កម្លាំងមានសម្ថកិច្ចខណ្ឌមានជ័យចុះមកដល់និងហៅរថយន្តពន្លត់ អគ្គិភ័យជាច្រើនគ្រឿងចុះមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ ទើបធ្វើអោយភ្លើងរលត់ទៅបាននិងមិនឆេះរាល ដាលទៅ ដល់ផ្ទះនៅក្បែរខាងជាបន្តទៅទៀតបាន។

 ករណីអគ្គិភ័យនេះដែរបានឆេះបំផ្លាញអស់ឃ្លាំងស្តុកអេតចាយដែលធ្វើអំពីដែកប្រកស័ង្កសីទំហំ ១០ x ២០ ម៉ែត្រ រួមទាំង អេតចាយស្តុកទុកនៅខាងក្នុងអស់ទាំងស្រុងគ្មានសល់ ដោយកម្លាំងមានសម្ថកិច្ចបានប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញអស់ចំនួន ៣គ្រឿង របស់កម្លាំងពន្លត់អគ្គិភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញអស់ចំនួន ៣គ្រឿង និង រថយន្តពន្លត់អគ្គិភ័យមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា អស់ចំនួន ១គ្រឿង សរុបទាំងអស់ចំនួន ៧គ្រឿងទើបធ្វើ អោយភ្លើងរលត់ទៅបាន។ឮ