About Me

header ads

កិច្ចប្រជុំត្រួតពិនិត្យបញ្ជីគ្រួសារ និងតម្រូវការរបស់ប្រជាពលរដ្ឋនៅ ឃុំផ្លូវទូក ស្រុកកំពង់លែងៈ

 កំពង់ឆ្នាំង: កិច្ចប្រជុំធ្វើការត្រួតពិនិត្យលើបញ្ជីគ្រួសារនិងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងឃុំផ្លូវទូកស្រុកកំពង់លែងគ្រាដែលជំងឺកូវិត.១៩នៅតែជាបញ្ហាប្រឈម ។

 ការប្រជំត្រួតពិនិត្យនេះធ្វើឡើងនៅថ្ងៃ ទី២៩ ខែមេសា ឆ្នាំ២០២០ នៅសាលាឃុំផ្លូវទូកមានបើកកិច្ចប្រជុំ ត្រួតពិនិត្យបញ្ជីគ្រួសារដែលបានបន្លាស់ទីពីរស់នៅក្នុងទឹកត្រូវបានឡើងមករសនៅលើគោកវិញ ។
ពិធីនេះធ្វើឡើងដោយមានការចូលរួម អភិ បាលនៃគណអភិបាលស្រុកកំពង់ លែង
   លោក សំចាន់ថន  នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងលោក លីឡា រួមនិងអភិបាលរង លោកមេបញ្ជាការកងរាជអាវុធហត្តស្រុក  លោក លោកស្រី ក្រុម ប្រឹក្សាឃុំ និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ ។

    ប្រធានក្រុមប្រឹក្សាឃុំផ្លូវទូកលោក ចេងភេច បានធ្វើរបាយការណ៏ សង្ខេបបង្ហាញពី ស្ថិតិ ទីតាំង ភូមិសាស្ត្រដី និងពិនិត្យ ពិភាក្សា ទៅលើអ្វីដែលជាតម្រូវការ របស់ប្រជាពលរដ្ឋជាធំគឺៈ ក្នុងការ បង្កបង្កើនផល លិខិតទទួលស្គាល់ កាន់កាប់ដីធ្លី និងសុំការអនុញ្ញាតដី ដែលធ្លាប់អាស្រ័យផលបើគិតជាទូរលេខក្នុងឃុំមានចំនួនៈ ៤៥០ ហិតា និងពីការដាំឈូក ល្ង សណ្តែកកែប្រែទៅជាដី ស្រែបាំងវិញ  ។

    ក្រោយពីបានសនតាប់របាយការណ៏ និងពិនិត្យ ពិភាក្សាអ្វីដែលជា តម្រូវការរបស់ប្រជាពលរដ្ឋក្នុងឃុំរួចមក លោក សំ ចាន់ថន អភិបាលនៃគណអភិបាលស្រុកកំពង់លែងក៏បានធ្វើការពិនិត្យ និង វាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែង បម្រើជូនប្រជាពលរដ្ឋ ទន្ទឹមនោះដែរ ក្រុមប្រឹក្សាឃុំទាំងអស់ត្រូវមានការពិនិត្យ តាមដានផងដែរជនខិលខូចមួយចំនួនលួចកាប់ ដុត ឈួសឆាយដីព្រៃលិចទឹក ដី ស្ថិតនៅតំបន់៣ជាដើម  ។ 

លោកបានធ្វើការផ្តាំផ្ញើដល់មន្ត្រីនៅមូលដ្ឋានទាំងអស់យកចិត្តទុកដាក់ ក្តាប់ទិន្នន័យផ្ទៃដីដែលធ្លាប់អាស្រ័យផល ដែលមិនទាន់បានភ្ជួររាស់ បើគិតទៅ តាមទូរលេខរបស់ការិយាល័យកសិកម្មស្រុកគឺសល់ប្រហែលជា ២០០ ហិតាប៉ុណ្ណោះ    ។

   នៅក្នុងកិច្ចប្រជុំលោក សំ ចាន់ថន ក៏បានឆ្លៀតឱកាសនូវអនុក្រិត្យលេខៈ ៤៤ អនក្រ បកចុះថ្ងៃទី២១ ខែ មិនា ឆ្នាំ២០១៧ស្តីពីៈ ការពិន័យអ ន្តរការណ៏ចំពោះអំពើល្មើស និងច្បាប់ចរាចរណ៏ផ្លូវគោក  និងសារលិខិតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ស្តីពីៈខួបអនុស្សាវរីយ៏លើក ទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០២០ និង ទិវាប្រយុទ្ធ ប្រឆាំងនិងជំងឺគ្រុន ចាញ់ ២៥ ខែ មេសា ឆ្នាំ ២០២០ ផងដែរ  ៕

ដោយសុក្ខារិន