About Me

header ads

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខនិងនាំយកអំណោយទៅឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាអាវុធដែលឈរកំពុងឈរជើងការពារព្រំដែនកម្ពុជាឡាវ!

ស្ទឹងត្រែង៖ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមអនុសាសន៍ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានគិតគូរពីសុខទុក្ខ នាយទាហាន ពលទាហាន ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា_ឡាវ កាលពីថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០២០ នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូ មន្ទីរជុំវិញខេត្ត អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយទៅឧបត្ថម្ភដល់កងកម្លាំងវិរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០១ នៅចំណុច កោះឬស្សី និង វីរៈសេនាតូច លេខ១០១ នៅចំណុច កោះទន្សាយ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឈានមកដល់នៅថ្ងៃដ៏ខ្លីខាងមុខ ។

មានប្រសាសន៍សំណេះសំណាលទៅកាន់កងកម្លាំងការពារព្រំដែនកម្ពុជា-ឡាវ ឯកឧត្តម ម៉ុម សារឿន បានពាំនាំនូវការផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនិង សម្ដេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំង សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ណាស់ចំពោះសុខទុក្ខរបស់កងកម្លាំងដែលឈរជើងនៅជួរមុខ និងបានកោតសរសើរចំពោះគំរូវិរៈភាពរបស់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញកាតព្វកិច្ចបំរើជាតិមាតុភូមិប្រកបដោយទំនួល ខុសត្រូវខ្ពស់ ចំពោះការការពារបូរណៈភាពទឹកដី នៅតាមបន្ទាត់ព្រំដែនជាប់នឹងប្រទេសជិតខាង។

ជាមួយគ្នានេះ ឯកឧត្តម ម៉ុម សារឿន ក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរក្សា និងប្តេជ្ញាការពាររាជរដ្ឋាភិបាលស្រប ច្បាប់ ការពាររដ្ឋធម្មនុញ្ញ និងការពារព្រះមហាក្សត្រ ជា ពិសេសគឺការពារសុខសន្តិភាព ព្រោះសន្តិភាពនេះហើយ ដែលធ្វើឱ្យយើងមានអ្វីៗដូចសព្វ ថ្ងៃនេះ។ទន្ទឹមនេះ កងកម្លាំងទាំងអស់ត្រូវតែរស់នៅប្រកបដោយអនាម័យជានិច្ច ព្រមទាំងត្រូវស្តាប់ការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ប្រយុទ្ធជាមួយ វីរុស កូរ៉ូណា ឬ ជំងឺផ្លូវដង្ហើមបករភេទថ្មី កូវិដ ១៩ ( COVID -19 )ដែលកំពុងរីករាលដាល ជា សកល នៅបណ្ដាលប្រទេសជាច្រើន ក្នុងនោះប្រទេសកម្ពុជាក៏កំពុងទទួលរងគ្រោះនូវជំងឺដ៏កាចសាហាវ មួយនេះដែរ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តណែនាំដល់កងកម្លាំង កងវីរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០១ និង វីរៈសេនាតូច លេខ១០១ ឈរជើងតាមបន្ទាត់ព្រំដែន កម្ពុជា_ឡាវ ទាំងអស់ ត្រូវតែបន្តបង្កើនកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ និងសាមគ្គី ភាពល្អ ជាមួយប្រទេស ដែលនៅជិតខាង ដើម្បីឲ្យព្រំដែនយើងទាំងអស់ ក្លាយជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៍ ក្រោមការដឹកនាំ ប្រកប ដោយកិត្តិបណ្ឌិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

សូមបញ្ជាក់ថាក្នុងឱកាសជួបសំណេះសំណាលនេះដែរ ឯកឧត្តម ម៉ុម សារឿន និងឯកឧត្តម ឈាង ឡាក់បាននាំយកនូវអំណោយរបស់សមេ្តចតេជោ ហ៊ុន សែន និង សម្តេចក្រឡាហោម ស ខេង មានជា គ្រឿងឧបភោគបរិភោគ មកផ្តល់ជូនកងវីរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០១ នៅចំណុច កោះឬស្សី រួមមាន អង្គរ ៥០០ គីឡូក្រាម .មីជាតិ ៦ កេសធំ . ត្រីខកំប៉ុង ៦ កេស . ទឹកស៊ីអីុវ ៦ កេស .ទឹកត្រី ៦កេស .ក្រម៉ា ៣០ . សាប៊ូ ៦ ឡូ .និងថវិកា ១ លានរៀល . និង ផ្តល់ជូន វីរៈសេនាតូច លេខ១០១ នៅចំណុច កោះទន្សាយ រួមមាន . អង្គរ ០៤តោន . មីជាតិ ២៦ កេសធំ .ត្រីខកំប៉ុង ២៦ កេស .ទឹកស៊ីអុីវ ២៦ កេស .ទឹកត្រី ២៦ កេស .ក្រម៉ា ៣២៦ .សាប៊ូ ៥០ ឡូ . និងថវិកា ៥ លានរៀល ។


ឡុងកាន់សំនៀង