About Me

header ads

តារាចម្រៀង កញ្ញា ចាន់ស្រីនាថ ដឹកដៃប្អូនស្រីបកស្រាយបទចម្រៀង តាមរយៈការឡាយផ្ទាល់ ដើម្បីឱ្យបងប្អូនបានទស្សនាកំសាន្តនៅផ្ទះ

តារាចម្រៀង កញ្ញា ចាន់ស្រីនាថ ដែលបងប្អូនប្រិយមិត្តទស្សនិកជនខានបានឃើញរូបនាងចេញស្នាដៃចម្រៀងផ្ទាល់ខ្លួន សម្រាប់អ្នកគាំទ្របានស្តាប់សំនៀងរបស់នាងអស់មួយរយៈមកហើយ។
ដោយឡែកនៅពេលថ្មីៗនេះ រូបនាងបានវិលត្រឡប់បង្ហាញមុខតាមរយៈការឡាយផ្ទាល់ពិសេសមួយ ជាមួយនឹងការបកស្រាយចម្រៀង ជាការកំសាន្តសម្រាប់បងប្អូនទស្សនិកជនបានទស្សនានៅផ្ទះ។



នាងបានបង្ហាញភាពក្រមិចក្រមើម ព្រមនឹងការច្រៀងលេងកំសាន្ត ជាមួយនឹងប្អូនស្រីរបស់នាង មានឈ្មោះថា កញ្ញា ចាន់ស្រីខួច យ៉ាងពីរោះគួរឱ្យចង់ស្តាប់ថែមទៀត។ សូមបញ្ជាក់ថា ខណៈពេលដែលប្រជាជនកម្ពុជាកំពុងតែត្រូវបានថែរក្សាការពារខ្លួននៅផ្ទះ ដើម្បីបង្ការការចម្លងជម្ងឺកូវីដ១៩នេះ តារាចម្រៀងលោក ហេង ពិទូ បានរៀបចំការឡាយផ្ទាល់ពិសេសនេះ ដោយបានអញ្ជើញតារាចម្រៀងល្បី និងតារាថ្មីនៅក្នុងផលិតកម្ម 27 Records របស់លោក បកស្រាយចម្រៀង បំបាត់ភាពអផ្សុករបស់ប្រិយមិត្តនៅផ្ទះផងដែរ។
ប្រភពវីដេអូពីយូធូបឆាណែលៈ Pitu Heng