About Me

header ads

គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បើកកិច្ចប្រជុំប្រចាំត្រីមាសទី១ និងទិសដៅត្រីមាសទី ២ ឆ្នាំ២០២០

នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា ភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បើកកិច្ចប្រជុំប្រចាំត្រីមាសទី១ និងទិសដៅត្រីមាសទី ២ ឆ្នាំ២០២០ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានគណៈកម្មាធិការសាខា លោក លោកស្រី សមាជិកគណៈកម្មាធិការសាខា លោក លោកស្រី នាយក នាយករងប្រត្តិបត្តិសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅទីស្នាក់ការកាកបាទក្រហមខេត្ត។នៅក្នុងឱកាសនោះ ឯកឧត្តម ប្រធានគណៈកម្មាធិការបានដាក់ចេញយន្តការ ៧ ចំណុច%១,បន្តពង្រឹងក្រុមឆ្លើយតបគ្រោះមហន្តរាយនៅសាខា អនុសាខា ក្រុមកាកយុវជនបាទក្រហម និងអ្នកស្ម័គ្រចិត្ត ត្រៀមគ្រប់លក្ខណៈដើម្បីបង្ការ នឹងធ្វើការឆ្លើយតបគ្រោះមហន្តរាយឲ្យទាន់ពេលវេលាតាមពាក្យស្លោក "កាកបាទក្រហមមានគ្រប់ទីកន្លែងមិនទុកនរណាម្នាក់ចោល" និងធ្វើការផ្សព្វផ្សាយដល់សហគមន៍ស្តីពីសុវត្ថិភាពចរាចរណ៍ស្របតាមពាក្យស្លោក" ថ្ងៃនេះថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍"។

២,បន្តយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀននិងលើកកម្ពស់ការអប់រំពីការថែទាំសុខភាពអនាម័យនិងសុវត្ថិភាពផ្ទាល់ខ្លួនដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺរាតត្បាតផ្សេងជាពិសេសជំងឺ កូវីដ-១៩។៣,រៀបចំកិច្ចប្រជុំអនុសាខាក្រុងស្រុកដើម្បីបន្តធ្វើបច្ចុប្បន្នភាពពង្រឹងរចនាសម្ព័ន្ធកាកបាទក្រហមនិងមូលដ្ឋាន។៤,រៀបចំផែនការសកម្មភាពចុះធ្វើការងារមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះរួមមាន÷ ជនចាស់ជរាគ្មានទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយកូនច្រើន ជនទីទាល់ក្រគ្មានសាច់ញាតិ អ្នកជម្ងឺរាំរ៉ៃ អ្នកផ្ទុកមេរោគអេដស៍ដែលកំពុងខ្វះខាត ដោយចុះជួយឲ្យបានទាន់ពេលវេលា តាមអនុសាសន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី" កុំទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយើងមិនបានដឹង មិនបានដោះស្រាយ"។៥,ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុគ្រប់គ្រងចំណូលការចំណាយនិងការទូទាត់ឲ្យមានតម្លាភាព។

ជាមួយគ្នានោះត្រូវលើកកម្ពស់ការទុកដាក់ឯកសារឬលិខិតស្នាមដូចជាការគ្រប់គ្រងបញ្ជីសារពើភណ្ឌរបស់សាខាឲ្យបានមួយគត់និងមានសណ្ដាប់ធ្នាប់។៦,បន្តប្រមូលមូនិធិ ពង្រីកបរិមាណសមាជិកភាព និងលិខិតអំពាវនាវ កៀរគរមូលនិធិ ទាំងសម្ភារៈ និងថវិកាពីសប្បុរសជននានាសម្រាប់ត្រៀបបង្ការនិងជួយដល់ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅក្នុងសហគមន៍។៧,ពិនិត្យលទ្ធភាពរៀបចំកែសម្រួលប្រព័ន្ធកន្លែងធ្វើការ និងជួសជុលឃ្លាំងទុកដាក់សម្ភារៈអំណោយមនុស្សធម៌នានា៕