About Me

header ads

សមាគមន៍ពាណិជ្ជកម្មចិន ឆោសាន ដឹកនាំដោយលោក តាំង លាក់ហាវ ជាប្រធានសមាគមន៍ និងជាទីប្រឹក្សានៃសភាពាណិជ្ជកម្មខេត្តស្វាយរៀងនាណយកអំណោយ ទឹកសុទ្ធ១០០កេស, សាប៊ូម្សៅ៣០កេស, ម៉ាស១០,០០០សន្លឹក, ក្រម៉ា៥០០ និងថវិកាមួយចំនួនទៀតដើម្បីចូលរួមឧបត្ថម្ភដល់ គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅក្នុងខេត្ត

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃសុក្រ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយ និងថវិកាមួយចំនួនពីសមាគមន៍ពាណិជ្ជកម្មចិន ឆោសាន ដឹកនាំដោយលោក តាំង លាក់ហាវ ជាប្រធានសមាគមន៍ និងជាទីប្រឹក្សានៃសភាពាណិជ្ជកម្មខេត្តស្វាយរៀងដើម្បីចូលរួមឧបត្ថម្ភដល់ គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅក្នុងខេត្ត

អំណោយទាំងនោះរួមមាន ទឹកសុទ្ធ១០០កេស, សាប៊ូម្សៅ៣០កេស, ម៉ាស១០,០០០សន្លឹក, ក្រម៉ា៥០០ និងថវិកាមួយចំនួនទៀត។