About Me

header ads

អាវុធហត្ថ​ខេត្តស្វាយរៀង​បញ្ជូនជនសង្ស័យ​២នាក់​ ​ទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ស្វាយរៀង ៖  រសៀលថ្ងៃព្រហស្បត្តិ៍​ ទី២៣  ខែមេសា  ឆ្នាំ២០២០  សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន  កងរាជអាវុធហត្ថខេត្តស្វាយរៀងបានបញ្ជូនជនសង្ស័យ ២នាក់  ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។


 យោងតាមសមត្ថកិច្ចអាវុធហត្ថបានអោយដឹងថា៖នៅវេលាម៉ោង ២២:០០ នាទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០​ ដោយបានការអនុញ្ញាតពីលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង​ ទទួលការងារយុត្តិធម៌បានប្រើវិធានញ៉ុះញង់ឱ្យលក់ដោយខុសច្បាប់នូរសាធាតុញៀនដោយប្រើភ្នាក់ងារធ្វើការទំនាក់ទំនងជាមួយមុខសញ្ញាមេក្លោងជួញដូរគ្រឿងញៀនសកម្មនៅក្រុងបាវិត  ។

ប្រភពបានបន្តទៀតថា៖លុះរហូតដល់ម៉ោង ២២:៣០ នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ មុខសញ្ញាជួញដូរគ្រឿងញៀនបានបង្ហាញខ្លួននៅចំណុចមុខផ្ទះសំណាក់​ ៣៨៨ ស្ថិតនៅភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី​ សែ​ វុទ្ធី​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងជំនាញកងរាជអាវុធហត្ថបានធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មុំ វណ្ណា   ភេទប្រុស  អាយុ ២៧ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិ ថ្នាញ សង្កាត់ បាទី ក្រុង បាវិត ខេត្តស្វាយរៀង រួចធ្វើការឆែកឆេរលើខ្លួនប្រាណរកឃើញ៖

១.ថ្នាំញៀនចំនួន  ០៦ កញ្ចប់ (ធំ ០៥កញ្ចប់ ០១ កញ្ចប់ )

២.ទូរសព្ទដៃចំនួន ០១គ្រឿង

៣.ប្រាក់រៀលចំនួន ៤០,០០០៛

៤.ប្រាក់ដុល្លារចំនួន ២០ដុល្លារ

៥.ប្រាក់ដុងចំនួន  ១៥០,០០០ដុង

៦.កាបូបដៃចំនួន​ ០១

៧.កាតវីងចំនួន​ ០១សន្លឹក

៨.សម្ភារៈវេចខ្ចប់​ និងប្រើប្រាស់មួយចំនួន។

ក្រោយពីមន្រ្តីនគរបាលយុត្តិធម៌ធ្វើការសាកសួររួចឈ្មោះ មុំ វណ្ណា ភេទប្រុស  បានសារភាពថា​៖​ ខ្លួនទិញថ្នាំញៀនពីឈ្មោះ ដូង វាសនា  តាមរយៈលេខ ០៩៦ ៨៨៩៥១៨៧    ។

រហូតដល់ម៉ោង ០៧:១០ នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០  ឈ្មោះ មុំ វណ្ណា បានទំនាក់ទំនងឈ្មោះ ដូង វាសនា ដែលជាមេក្លាងនៅចំណុចខាងមុខផ្ទះសំណាក់ស្រែតាឡាក់ ស្ថិតនៅភូមិ ថ្មី សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្តស្វាយរៀងឥក្រោយមក បន្តិចឈ្មោះ ដូង វាសនា ក៏មកដល់កម្លាំងកងរាជអាវុធហត្ថក៏ធ្វើការចាប់ខ្លួន រួចធ្វើការឆែកឆេរលើខ្លួនប្រាណរកឃើញ​ និងចាប់យកវត្ថុតាង រួមមាន៖

១.ថ្នាំញៀនចំនួន ០២ កញ្ចប់ (ធំ ០១ កញ្ចប់ ០១ កញ្ចប់តូច) 

២.ទូរសព្ទចំនួន​ ០២គ្រឿង

៣.ប្រាក់ដុល្លារចំនួន​ ១០ដុល្លារ

៤.ប្រាក់រៀលចំនួន ៦០,០០០៛

 ៥.ប័ណ្ណសមាជិក ប ស ស ០១សន្លឹក។

ឈ្មោះ ដូង វាសនា ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរមិនពិតប្រាកដ  មានទីលំនៅភូមិចុងកោះ ឃុំកោះអន្លង់ចិន  ស្រុកស្អាង  ខេត្តកណ្តាល។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការនីតិវិធីច្បាប់៕