About Me

header ads

លោក ខេម បញ្ចេញបទចម្រៀងថ្មី អត្ថន័យក៏ប្លែក វីដេអូចម្រៀងកាយវិការក៏ប្លែក មានបញ្ចូលទាំងបុរាណ និងសម័យ


តារាចម្រៀងសំលេងស្អកតែពីរោះ លោក ខេម មិនធ្វើឱ្យប្រិយមិត្តទស្សនិកជន និងអ្នកគាំទ្រខកបំណងទេនៅក្នុងឆ្នាំ២០២០ នេះ ជាមួយនឹងបទចម្រៀងថ្មីក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មានចំណងជើងថា ស្រលាញ់ស្រី ១ ម៉ែត្រ ៧៣។



វីដេអូបទចម្រៀងថ្មីរបស់លោក ខេម នេះ ទទួលបានការគាំទ្រ និងចូលចិត្តពីប្រិយមិត្តមហាជនជាច្រើន ដែលចំនួននៃការចូលទស្សនាបានកើនឡើងរហូតដល់ទៅ ១ លាន ៩ សែនដងពោលគឺជិត ២ លានដងហើយ នៅក្នុងឆាណែលយូធូបផ្លូវការរបស់ផលិតកម្មថោន។

ស្រលាញ់ស្រី ១ ម៉ែត្រ ៧៣ ជាការដឹកនាំសម្តែងយ៉ាងប្លែកភ្នែកពី លោក អ៊ិន រិទ្ធីចិត្រ ដែលមានលាយរសជាតិ២ ចូលគ្នាទាំងបុរាណ និងសម័យ ព្រមទាំងមានការបង្ហាញក្បាច់រាំពិសេសពីតារាចម្រៀងលោក ខេម ទៀតផង។

ចំណងដៃបទចម្រៀងថ្មីរបស់ លោក ខេម នៅតែទាក់ទាញចិត្តប្រិយមិត្តអ្នកស្តាប់ ត្រៀមចាក់ស្តាប់ និងទស្សនាកម្សាន្តទាំងអស់គ្នា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅឆ្នាំ២០២០ នេះ។

ប្រភពវីដេអូពីផលិតកម្មថោនៈ Town Production