About Me

header ads

ទីលានសម្រាមសារុំត្រេឌីងត្រូវភ្លើងឆេះជាថ្មីទៀត សង្ស័យមានអ្នកលួចដុត


ភ្នំពេញ៖ទីលានចាក់សម្រាមក្រុមហ៊ុន សារុំ ត្រេឌីង ដែលមានទីតាំងស្ថិតនៅក្នុងភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី៣ ខែមសា  ឆ្នាំ២០២០ ។ចំណែកមូលហេតុនៃការឆាបឆេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែអ្នកភូមិសង្ស័យថាមានគេលួចដុត ហើយសម្រាមដែលភ្លើងកំពុងឆេះនោះមានចំនួនរាប់ពាន់តោន។



តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងចាក់សម្រាមរបស់ក្រុមហ៊ុនសារុំត្រេឌីងនេះបានកើតឡើងជិត២០ឆ្នាំកន្លងមកហើយនៅលើផ្ទៃដីជាច្រើនហិចតាហើយសម្រាមត្រូវបានក្រុមហ៊ុននេះប្រមូលដឹកពីទីន្លែងផ្សេងៗទៅចាក់នៅទីនោះរាល់ថ្ងៃដែលភាគច្រើនសម្រាមប្លាស្ទិចនោងជ័រព្រមទាំងកម្ទេចក្រណាត់តែម្ដង។ដោយឡែកនៅវេលាកើតហេតុខាងលើស្រាប់តែមានការឆាបឆេះយ៉ាងសន្ធោរសន្ធៅនិងមានផ្សែងហុយឡើងទៅលើយ៉ាងខ្លាំងបង្កឲ្យមានការភ្ញាក់ទាំងមេឃមិនទាន់ភ្លឺនៅឡើយ។



ប្រភពដដែលបានបន្តទៀតថា ពេលនោះអាជ្ញាធរខណ្ឌនិងសង្កាត់កំបូលបានចុះទៅកាន់ទីតាំងកើតហេតុភ្លាមៗហើយបានហៅរថយន្តពន្លត់អគ្គីភ័យ២គ្រឿងរួមជាមួយរថយន្តដឹកទឹកលក់របស់អ្នកភូមិមួយចំនួនទៀតទៅបាញ់ពន្លត់ ប៉ុន្តែមិនឈ្នះឡើយ ភ្លើងនៅតែបន្តឆេះដដែលដោយសារតែសម្រាមនោះងាយនិងឆេះបំផុត ។នេះពុំមែនជាលើកទី១ទេដែលទីលានចាក់សម្រាមមួយនេះត្រូវបានភ្លើងឆេះបែបនេះ ដោយឆេះជារៀងរាល់ឆ្នាំតែម្ដង ដោយឡែកកាលពីវេលាម៉ោង៤និង៣០នាទីជិតភ្លឺថ្ងៃទី១៩ ខែមិនា កន្លងមកនេះមានការឆាបឆេះម្ដងរួចមកហើយនិងសង្ស័យមានអ្នកលួចដុតបែបនេះដែរ ៕