About Me

header ads

ស្ត្រីម្នាក់​ ត្រូវបានឃាតករ ប៉ុនប៉ងចាប់រំលោភរួច ចាក់សម្លាប់ជាច្រើនកាំបិតនិងអារករ ព្រមទាំងយកឆ្នាំងបាយមកវ៉ៃក្បាលឲ្យបែកថែមទៀត

ភ្នំពេញ៖ ស្រ្តីម្នាក់បានស្លាប់ដេកផ្កាប់មុខ ទាំងអាក្រាតកាយ ខាងក្រោម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៥និង៤០នាទី នៅល្ងាចថ្ងៃអង្គារ ទី២៨​ ខែមេសា​ ឆ្នាំ២០២០​  ត្រង់ចំណុចខាងក្រោយស្នាក់ការភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ​មានឈ្មោះ​ សៀត ស៊ន ភេទស្រី អាយុ២៨ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់េជួល គ្មានលេខ ជាន់ទី២ មានស្រុកកំណេីតភូមិចា​ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង​ មានប្តីមានកូនតូចម្នាក់រស់នៅខេត្តកំពត។

បើតាមសំដីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនសង្ស័យដែលជាឃាតករនេះដំបូងឡើយ គាត់បានលួចម៉ូតូអ្នកដែល នៅបន្ទប់ជិតខាងយកទៅបាត់ក្រោយពីបាត់ម៉ូតូមកសមត្ថកិច្ចតាមប្រមាញ់ចាប់បានជនល្មើសហើយយកមកសួរនាំទើបបែកធ្លាយចេញជារឿងឃាតកម្មសម្លាប់ស្រី្តរងគ្រោះខាងលើនេះ។ ជនសង្ស័យបានសារភាពប្រាប់ឲ្យដឹងថារូបគេបាន សូមស្រឡាញ់ស្ត្រីរងគ្រោះខាងលើ រងគ្រោះបានឆ្លើយថាខ្ញុំមានប្ដីមានកូនទៅហើយ ទោះជាយ៉ាងណាជនដៃដល់ជាឃាតករនៅតែព្យាយាមចង់រួមភេទជាមួយនឹងស្ត្រីរងគ្រោះខាងលើ។ នៅពេលព្រឹកជនសង្ស័យមកគោះទ្វារមួយ ដងរួចទៅហើយតែពេលនោះជនរងគ្រោះមិនបើកទ្វារឲ្យទេរហូត ដល់រសៀលម៉ោង ២ រសៀលជនសង្ស័យកាន់កាំបិត ដើរចូលទៅបន្ទប់របស់នារីរងគ្រោះសុំនារីរងគ្រោះដេកជាមួយ ខណៈពេលនោះនារីរងគ្រោះឆ្លើយបំបែរ ថាយល់ព្រម ចូលមកពេលជនសង្ស័យចូលទៅនារីរងគ្រោះនោះស្ទុះចេញ តែជនសង្ស័យចាប់ទាញបាននារីរងគ្រោះរហូតដល់ប៉ុនពងរំលោភ បានសម្រាតខោនាងចេញអាក្រាត កាយ ពេលនោះនារីរងគ្រោះក៏បានស្រែក ហើយជនល្មើសខ្ទប់មាត់ទាញកាំបិតចាក់ចំនួនជាង១០កំបិត ហើយព្រមទាំងអារករ នឹងយកឆ្នាំងវ៉ៃក្បាលថែមទៀតរហូតដល់ជនរងគ្រោះលែងកម្រិតទើបបានជនសង្ស័យដើរចេញចាក់សោពីក្រៅយកកាំបិតទៅលាក់ក្នុងបន្ទប់ជួលរបស់ខ្លួនហើយក៏បានលួចម៉ូតូអ្នកដែលជួលនៅជិតបន្ទប់យកចេញទៅបាត់។

តាមប្រភព ពីម្ចាស់ផ្ទះបានឲ្យដឹងថា ជនសង្ស័យដែលជាឃាតករហ្នឹងមកជួលបន្ទប់ស្នាក់នៅរបស់គាត់ទើបបានតែពីរបីថ្ងៃតែប៉ុណ្ណោះមានស្រីម្នាក់ប្រុសពីរនាក់ គាត់មិននឹកស្មានថាជាឃាតករសោះ។

ក្រោយមកសមត្ថកិច្ចក៏យកជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ ដើម្បីធ្វើកំណត់ហេតុនិងបញ្ជូនបន្តទៅតាមនីតិវិធីសមត្ថកិច្ចក៏បាន ប្រាប់សារព័ត៌មានថាចាំស្អែកចាំថតចាំឡាយពេលដែលគេយកទៅធ្វើត្រាប់តាមនៅកន្លែងកើតហេតុ ។

ចំណែកឯសាកសពសមត្ថកិច្ចធ្វើកោសល្យវិច័យរួចបាន ប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕