About Me

header ads

សង្ស័យស្រវឹងស្រាបើករថយន្តទៅបុកគូថរថយន្តមួយគ្រឿងទៀតចតស្ងៀមខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តម៉ាកនីសាន់មួយគ្រឿងរេចង្កូតទៅបុកគូថរថយន្តតូយ៉ូតាព្រូសមួយគ្រឿងចតស្ងៀមនៅមុខផ្ទះពេញទំហឹងបើុងជាច្រើនម៉ែត្រខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៨និង ៣០ នាទីព្រលប់ថ្ងៃទី ៨ខែមេសាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពពីស្ត្រីជាម្ចាស់រថយន្ដរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុគាត់បានបើករថយន្ត តូយូតាព្រូសមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AX-8557ចេញពីម្ដុំចោមចៅគោលបំណងមកលេងផ្ទះកូននៅនឹងកន្លែងកើតហេតុដោយបានបើករថយន្តមកចតនៅមុខផ្ទះក្នុងទិសដៅជើងត្បូងលុះដល់ម៉ោងកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងម៉ាកនីសាន់ពណ៌សពាក់ស្លាកលេខកណ្តាល2A-0196បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងធ្លាក់ភ្នែកធ្វើដំណើរស្របទិសដៅគ្នាបានរេចង្កូតមកខាងស្តាំបុកគូទរថយន្តព្រូសពេញទំហឹងបើុងជាង៥ម៉ែត្របណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំបន្ទាប់មកម្ចាស់ភាគីរថយន្តបង្កមិនចង់ទទួលខុសត្រូវ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោងទើបខាងភាគីរថយន្តបង្កបានយករថយន្តតូយូតាព្រូសទៅជួសជុលឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕