About Me

header ads

បុរសម្នាក់បង្ខំបងស្រីឲ្យលក់ដីនិងផ្ទះយកលុយចាយមិនបានដុតម៉ូតូ១គ្រឿងឆេះខ្ទេច

ខេត្តកណ្ដាល៖បុរសម្នាក់ត្រូវបានកម្លាំងនគបាលប៉ុស្តិ៍រដ្ឋបាលទួលព្រេជ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលធ្វើការចាប់ខ្លួនកាលពីវេលាម៉ោង៩និង៥៥នាទីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង នៅក្នុងភូមិបឹងរមាស ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។នាំយកទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីជននេះស្រវឹងស្រាទៅរករឿងបង្ខំឲ្យបងស្រីបង្កើតលក់ដីនិងផ្ទះយកលុយចាយមិនបានក៏បានចាប់អង្រួនទ្វារផ្ទះបណ្ដាលឲ្យបែកកញ្ចក់អស់១ផ្ទាំង រួចអូសម៉ូតូធុនធំ១គ្រឿងទៅដុតចោលក្បែរគំនរចំបើងបណ្ដាលឲ្យឆេះខ្ទេចនិងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ។

ជនសង្ស័យខាងលើឈ្មោះ សួស គង្គា អាយុ ២៨ឆ្នាំ ចំណែកស្រ្តីជាបងឈ្មោះ សួស សំអាត អាយុ ៣៥ឆ្នាំ មុខរបរកសិករ សព្វថ្ងៃពួកគេរស់នៅភូមិកើតហេតុជាមួយគ្នា។

ប៉ូលិសបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងហើយបានរករឿងបង្ខំឲ្យបងស្រីបង្កើតរបស់ខ្លួនលក់ដីនិងលក់ផ្ទះយកលុយឲ្យខ្លួនចាយទៀត ប៉ុន្តែពេលនោះបងស្រីប្រកែកមិនព្រមលក់ទេ ។ស្រាប់តែធ្វើឲ្យជនសង្ស័យខឹងបានចាប់អង្រួនទ្វារផ្ទះបណ្ដាលឲ្យបែកកញ្ចក់អស់១ផ្ទាំង បន្ទាប់មកបានអូសយកម៉ូតូម៉ាកHONDA XR-230 មួយគ្រឿងទៅក្បែរគំនរចំបើងរួចដុតចោលបង្កឲ្យមានការឆាបឆេះរងការខូចខាតទាំងស្រុងតែម្ដង។

ក្រោយពីមានអំពើហឹង្សាបែបនេះកើតឡើងកម្លាំងនគរបាលប៉ុស្តិ៍ទួលព្រេជចុះទៅអន្តរាគមន៍ឃាត់ខ្លួនជន សង្ស័យជាប្អូនរួចនាំទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការខេត្តកណ្ដាលចាត់ការតាមច្បាប់៕