ពលករចំណាកស្រុក មកពីប្រទេសថៃចំនួន ០៨នាក់ ដែលក្រុមគ្រូពេទ្យត្រូវធ្វើការត្រួតពិនិត្យសុខភាព និងណែនាំអំពីវិធីចត្តាឡីស័ក មុននឹងអនុញ្ញាតអោយវិលត្រឡប់ទៅមូលដ្ឋាន

កំពង់ឆ្នាំង៖ ពលករចំណាកស្រុកមកពីប្រទេសថៃ៨នាក់ដែលក្រុមគ្រូពេទ្យត្រូវបានធ្វើការត្រួតពិនិតនយសុខភាពនិងធ្វើការអប់រុំណែនាំអំពីវិធីចិត្តាឡឺសក័មុននិងអនុញ្ញាតុអោយវិលត្រឡប់ទៅលំនៅឋានវិញ ។

ដែលពិធីនេះធ្វើឡើងនៅវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០  ខណះដែលពលករចំណាកស្រុក មកពីប្រទេសថៃ ចំនួន០៨នាក់ ស្រី០៤នាក់ បានមកដល់មណ្ឌលត្រតពិនិត្យសុខភាព នៅទីតាំង សាលាបឋមសិក្សាគំរូ ក្រុងកំពង់ឆ្នាំង ដើម្បីត្រួតពិនិត្យសុខភាព និងណែនាំពីការធ្វើចត្តាឡីស័កនៅមូលដ្ឋានរបសពួកគាត់។ ក្នុងចំនួនពលករ ០៨នាក់ គឺមានទីលំនៅក្នុងស្រុកកំពង់ត្រឡាចចំនួន ០២នាក់ និងស្រុកសាមគ្គីមានជ័យ ចំនួន ០៦នាក់។

ក្រោយពីក្រុមគ្រូពេទ្យបានត្រួតពិនិត្យឃើញថា សុខភាពមានភាពប្រក្រតី  ពលករទាំង ០៨នាក់ ត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតអោយវិលត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួន ដោយបានណែនាំឲ្យត្រូវតែធ្វើចត្តាឡីស័ក ១៤ ថ្ងៃពីក្រុមគ្រួសារ និងញាតិមិត្ត បងប្អូន ករណីមានបញ្ហាត្រូវទៅមណ្ឌលសុខភាពដែលនៅជិតផ្ទះ។




ដោយ សុក្ខារិន