About Me

header ads

ស្ត្រីកម្មការិនីរោងចក្រម្នាក់រត់ឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តដឹកកម្មករកម្មការិនីបុកស្លាប់យ៉ាងអាណោចអធ័មនៅស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យរន្ធត់ទាំងព្រឹកព្រលឹមខណះដែលស្ត្រីកម្មការិនីរោងចក្រម្នាក់រត់ឆ្លងថ្នល់ត្រូវរថយន្តដឹកកម្មករកម្មការិនីរោងចក្របុកបណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ៈ៤៥នាទីព្រឹកថ្ងៃអង្គារ.១៤.រោច.ខែចេត្រ.ទោសក័.ព.ស.២៥៦៣.ត្រូវថ្ងៃទី.២១ខែមេសាឆ្នាំ.២០២០នេះនៅលើផ្លូវជាតិលេខ.៣១៤.D.ស្ថិតនៅចំណុច.ភូមិ ស្វាយអាណាត ឃុំ ញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាម.3.A0439ធ្វើដំណើរពីត្បូងទៅជើងបើកបរដោយបុរសម្នាក់មានឈ្មោះ ឆូយ ភីរុន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិ ជុបព្រីង ឃុំ ថ្មី  ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងមុខរបរបើករថយន្តដឹកកម្មករកម្មការិនីរោងចក្រ។

ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងមានស្ត្រីម្នាក់ឈ្មោះ.ស្ងួន ស្រី ភេទស្រី អាយុ ៣៧ឆ្នាំ រស់នៅភូមិ ភ្នុំស្រូវ ឃុំ រាជមន្ទី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងមុខរបរកម្មកររោងចក្រ(ធ្វើការវេនយប់)បានចុះពីរថយន្ដដែលខ្លួនជិះដើរចូលក្នុងផ្សារកំពង់រោទិ៍ដើម្បីទិញអីវ៉ាន់លុះត្រឡប់ចេញមកវិញបាំងរថយន្តមួយគ្រឿងផ្សេងទៀតក៏រត់ឆ្លងថ្នល់ពីទិសខាងកើតទៅលិចនៅខាងផ្សារកំពង់រោទិ៍សំដៅទៅរថយន្តរបស់ខ្លួនជិះក៏ត្រូវរថយន្តខាងលើបុកបណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។

ក្រោយបង្កអោយមានគ្រោះថ្នាក់រួចមកអ្នកបើកបររថយន្តបានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង។ចំណែកសាកសពត្រូវបានសមត្ថកិច្ចបប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី.។ រថយន្តបង្កត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំញរដើម្បីរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។មូលហេតុមនុស្សរត់ឆ្លងកថ្នល់ខ្វះការប្រុងប្រយត្ន័ត្រូវរថយន្តបុក។