About Me

header ads

រថយន្តដឹកសំរាមបុកគូទរថយន្តតាកូម៉ាខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្ដដឹកសំរាមក្រុមហ៊ុនស៊ិនទ្រីបុកគូទរថយន្តតាកូម៉ាខណៈកំពុងឈប់នៅស្តុបពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំសំណាងល្អមិនមានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩ និង ៥០ នាទីថ្ងៃទី១ខែមេសាឆ្នាំ ២០២០ នៅចំណុច ស្តុបអ៊ីនធើខន តាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត តូយូតា តាកូម៉ាពណ៌ខៀវមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AZ-4935ធ្វើដំណើរទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុខាងលើបានឈប់នៅភ្លើងស្តុបបន្តបន្ទាប់ជាមួយរថយន្តផ្សេងទៀតខណះនោះក៍មានរថយន្តដឹកសំរាមក្រុមហ៊ុនសីុនទ្រីមួយគ្រឿងពណ៌លឿងធ្វើដំណើរមកពីក្រោយបុកគូទពេញទំហឹងដល់ឲ្យកំពុងតែរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នករបួស។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់បានឱ្យភាគីសងខាងធ្វើការសម្របសម្រួលទេភាគីខាងរថយន្តដឹកសំរាមបានចេញថ្លៃជួសជុលរថយន្តតាកូម៉ាឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕