About Me

header ads

អត់លុយឲ្យថ្លៃបន្ទប់ជួល បែកគំនិតទៅគាស់តូបជាងទង ម្ចាស់ទាន់ ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ  ជនសង្ស័យម្នាក់ ត្រូវបានចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពគាស់តូបលក់ដូរសម្ភារៈកូនក្មេង និងបន្តទៅគាស់តូបជាងទង ប៉ុនប៉ងលួចទ្រព្យសម្បត្តិ កាលពីវេលាទៀបភ្លឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅផ្សារចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ម្ចាស់ងើបទៅបើកទ្វារតូបទាន់ ចាប់ឃាត់ខ្លួន នាំយកទៅប៉ុស្តិ៍ ។

ជនងាយដៃសង្ស័យប៉ុនប៉ងលួច ឈ្មោះ សឿន សាក់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល មានស្រុកកំណើតភូមិសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ចំណែកម្ចាស់តូបលក់ដូរ ឈ្មោះ ធិ វិញ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ជាងទង មានទីលំនៅបុរីធូ លន ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ចំណែកសម្ភារៈដែលជនសង្ស័យលួចបាន គ្រឿងត្បូង តែដកហូតមកវិញ ។

តាមសម្តីជនសង្ស័យបានសារភាពទាំងទ្រហោយំថា ខ្លួនពិតជាខុសមែន ដោយអត់លុយពេក ឃើញឱកាសស្ងាត់នៅ ផ្សារចោមចៅ បានយកផ្លែដែកឆាបទៅឆ្កឹះគាស់ទ្វារតូប ម្ចាស់មកទាន់ចាប់ខ្លួននាំយកទៅប៉ុស្តិ៍ ។ ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ បន្តតាមនីតិវិធី ៕