About Me

header ads

ភ្លៀងកក់ខែមួយប្រាវនៅក្នុងខេត្តស្វាយរៀងដួលរលំផ្ទះនិងប៉ើងដំបូល៣២ខ្នងស្លាប់២នាក់រងរបួសធ្ងន់៣នាក់និងស្រាលម្នាក់

ខេត្តស្វាយរៀង៖គ្រោះធម្មេជាតិដ៏អាក្រក់មួយបានកើតឡើងកាលពីល្ងាចថ្ងៃទី៨ខែមេសាឆ្នាំ២០២០នេះបណ្តាលអោយមនុស្សស្លាប់២នាក់និងរងរបួសធ្ងន់ស្រាល៤នាក់ដោយសារភ្លៀងកក់ខែមួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់ផ្គររន្ទះ។

យោងតាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានអោយដឹងថា៖នៅរសៀលថ្ងៃទី៨ខែមេសាឆ្នាំ២០២០នេះស្រុកចំនួន៣របស់ខេត្តស្វាយរៀងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិភ្លៀងកក់ខែលាយឡំជាមួយខ្យល់កន្ត្រាក់ខ្លាំងបណ្តាលអោយរលំផ្ទះពលរដ្ឋ៣២ខ្នង មនុស្សស្លាប់២នាក់ រងរបួសធ្ងន់៣នាក់ ស្រាលម្នាក់។

របាយការណ៍ខាងលើបានអោយដឹងទៀតថា៖ស្រុកដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់នោះ ទី១.ស្រុក រមាសហែក រងផលប៉ះពាល់ចំនួន២៤ខ្នងផ្ទះក្នុងនោះរងផលប៉ះពាល់ធ្ងន់(ផ្ទះ)ចំនួន៩ខ្នង ប៉ះពាល់មធ្យមចំនួន៧ខ្នងផ្ទះ ប៉ះពាល់ស្រាលចំនួន៨ខ្នងផ្ទះ។
ទី២.ស្រុក ស្វាយទាប ចំនួន៣ខ្នងផ្រងប៉ះពាល់ធ្ងន់បណ្តាលអោយមនុស្សរងរបួសធ្ងន់២នាក់។
ទី៣.ស្រុក ចន្ទ្រារងផលប៉ះពាល់ចំនួន៥ខ្នងផ្ទះ ប៉ះពាល់ធ្ងន់២ខ្នងផ្ទះ មធ្យម២ខ្នងផ្ទះ ស្រាលមួយខ្នងផ្ទះបណ្តាលអោយរងរបួស២នាក់។