About Me

header ads

លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្វាយរៀង ព្រមទាំងមន្ត្រីរាជការ បុគ្គលិក និយោជិតអង្គភាពរដ្ឋាករទឹក បានចូលរួមចំណែកឧបត្ថម្ភជាថវិកា ចំនួន ៤.៥០០.០០០រៀល (បួនលានប្រាំសែនរៀល) ដល់គណៈកម្មការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩​ខេត្ត

ខេត្តស្វាយរៀង៖នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយជាថវិកា ចំនួន ៤.៥០០.០០០រៀល (បួនលានប្រាំសែនរៀល) ពីលោក ឡុង សុខុម ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្វាយរៀង ព្រមទាំងមន្ត្រីរាជការ បុគ្គលិក និយោជិតអង្គភាពរដ្ឋាករទឹក បានចូលរួមចំណែកឧបត្ថម្ភដល់គណៈកម្មការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩​ខេត្ត​ នាព្រឹកថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ ។

ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថ្លែងនូវការអរគុណចំពោះ​ លោក​ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្វាយរៀងព្រមទាំងមន្ត្រីរាជការ បុគ្គលិក និយោជិតអង្គភាពរដ្ឋាករទឹក ដែលបានចូលរួមបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដល់រដ្ឋបាលខេត្តសម្រាប់គាំទ្រការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលនេះជាកាយវិការប្រកបដោយសប្បុរស និងជាវប្បធម៌នៃការចែករំលែកជួយគ្នាក្នុងគ្រាលំបាក ហើយថវិកានេះ រដ្ឋបាលខេត្តនឹងយកទៅប្រើប្រាស់បម្រើឲ្យសកម្មភាពនានានៅមូលដ្ឋាន រួមទាំងការងារផ្សព្វផ្សាយអប់រំពីវិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងមួយនេះផងដែរ​ រួមទាំងការងារសង្គម ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់នៅមូលដ្ឋាន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលទោះជាក្នុងកាលៈទេសៈណាក៏ដោយ មិនត្រូវឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រស់នៅដោយអត់ស្បៀង ឬអាហារសម្រាប់បរិភោគនោះឡើយ ៕