About Me

header ads

ក្រុមការងារចុះជួយឃុំស្វាយអង្គ នាំយកឯកសណ្ឋាន ចំនួន ៤៥ កំប្លេទៅប្រគល់ដល់ប្រជាការពារភូមិចំនួន ៤៥ នាក់មកពី ៩ ភូមិ ក្នុងឃុំស្វាយអង្គ ស្រុកស្វាយជ្រំ និងធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺប្រភេទថ្មីកូវីដ ១៩


ខេត្តស្វាយរៀង៖នៅថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២០ ក្រុមការងារចុះជួយឃុំស្វាយអង្គ ដឹកនាំដោយលោកស្រី គង់ គីណា ប្រធានក្រុមការងារចុះជួយឃុំ លោក សរ វណ្ណា អនុប្រធានក្រុមការងារចុះជួយឃុំ បាននាំយកឯកសណ្ឋាន ចំនួន ៤៥ កំប្លេទៅប្រគល់ដល់ ប្រជាការពារភូមិចំនួន ៤៥ នាក់មកពី ៩ ភូមិ ក្នុងឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង  ក្នុងពិធីនេះដែរក្រុមការងារបានធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺប្រភេទថ្មីកូវីដ ១៩ ដល់មេភូមិ អនុភូមិ ប្រជាការពារទាំង ៩ ភូមិសរុបចំនួន ៧២ នាក់ ដើម្បីឲ្យពួកគាត់យកទៅផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋក្នុងសហគមន៍របស់ខ្លួន និងបានចែកក្រម៉ាក្នុងម្នាក់ ១ ទឹកលៀងសម្អាតដៃ ១ ដប សាប៊ូ ១ ដុំ ទឹកក្រូច និងផ្ទាំងរូបភាពសម្រាប់បិទនៅតាមភូមិ ។





ក្នុងពិធីនោះលោកស្រី គង់ គីណា  បាននាំមកនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដល់បងប្អូនទាំងអស់ដោយក្តីនឹក រលឹកហើយសូមកុំមានការព្រួយបារម្មណ៍ត្រូវគិតគូពីសុខភាព ហើយបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស ត្រូវនៅដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ ក្នុងករណីបើមានអារៈដូចជាក្អក ក្តៅខ្លួន ផ្តាស់សាយ គ្រុនត្តៅ ពិបាកដកដង្ហើម សូមទៅជួបគ្រូពេទ្យជំនាញដែលនៅជិតលោកអ្នកបំផុតរួចប្រាប់ពត៌មានអំពីប្រវត្តិនៃការធ្វើដំណើ និងប្រភេទរោគសញ្ញាដល់គ្រូពេទ្យ ។



លោកស្រីប្រធានក្រុមការងារបានបន្តទៀតថាដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងមូលដ្ឋានកាន់តែរឹងមាំក្នុងការអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព រាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃ បានរៀបចំបង្កើតកម្លាំងប្រជាការពារនេះឡើងដើម្បីចូលរួមការពារសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន ។


ជាមួយគ្នានោះដែរលោកស្រី គង់ គីណា ក៏បានបញ្ជាក់ជូនអំពីតួនាទីភារកិច្ចរបស់កម្លាំងប្រជាការពារថា កម្លាំងប្រជាការពារគឺជាកម្លាំងស្ម័គ្រចិត្តក្នុងការចូលរួមសហការជាមួយកម្លាំងប្រជាការពារប៉ុស្តិ៍រដ្ឋបាលក្នុងការការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។



រាល់ពេលកើតមានសភាពការណ៍នៃបទល្មើសជាក់ស្តែងកម្លាំងប្រជាការពារគឺត្រូវមានភារកិច្ចបង្ក្រាបចាប់ជនប្រព្រឹត្តល្មើសយកទៅប្រគល់ជូននគរបាលប៉ុស្តិ៍ឬសមត្ថកិច្ច ដើម្បីមានវិធានការក្នុងការសាកសួរចម្លើយ និងរៀបចំសំណុំរឿងតាមនិតិវិធីច្បាប់ ៕