About Me

header ads

មនុស្យប្រុសស្រី៤នាក់វង្វេងនៅក្នុងព្រៃភ្នំក្នុងតំបន់រមណីយដ្ឋានថ្មក្រាលត្រូវបានរកឃើញវិញហើយ

កំពង់ឆ្នាំង÷
មនុស្សប្រុសស្រី 4 នាក់បានវង្វេងក្នុងព្រៃនៅក្នុងរមណីយដ្ឋានថ្មក្រាលត្រូវបានសមត្ថកិច្ចក្រុមគ្រួសារសាច់ញាតិរកឃើញវិញហើយ ។ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងទាំងយប់នៅចំណុចរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ស្ថិតនៅក្នុងភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។                     
សមត្ថកិច្ចនិងអាជ្ញាធរនៅទីនោះបានបញ្ជាក់អោយដឹងថា មានមនុស្សប្រុសស្រី  4 នាក់ ÷ទី1,ឈ្មោះ លាស់ ភាស់ត្រា ភេទប្រុសអាយុ 25ឆ្នាំ.ទី 2 ឈ្មោះ ប៉េ  ប៊ុនសំណាង ភេទប្រុសអាយុ 23 ឆ្នាំ.ទី 3 ឈ្មោះ ប៉េ ប៊ុនលាភ ភេទស្រីអាយុ 12 ឆ្នាំ.ទី 4 ឈ្មោះ ឡេង គឹមខេង ភេទប្រុស អាយុ 11 ឆ្នាំ បាននាំគ្នា ឡេីងទៅលេងផ្នែកខាងលើនៃ រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលនៅម៉ោង ជាង4ល្ងាចថ្ងៃទី 26 ខែមេសាឆ្នាំ 2020 ដោយទុកលោកយាយពីរនាក់ នៅចាំខាងក្រោម លុះដល់ម៉ោងប្រមាណជាង 6 ជិតយប់ទៅហើយនៅតែមិនឃើញនាក់ទាំង៤ត្រឡប់មកវិញ លោកយាយ ក៏ ដើរទៅសួរគេឯងជិតៗនោះទើបបង្កអោយកើតមានការភ្ញាក់ផ្អើលដលើសមត្ថកិច្ចនិងប្រជាពលរដ្ឋក្នុងតំបន់នោះតែម្ដង។                                                             
ពេលនោះកម្លាំងប្រជាការពារ សហគមន៍នៅតំបន់នោះបានប្រកាសតាមរយៈមេក្រូ នៅតែមិនទទួលបានដំណឹងឆ្លើយតបមកវិញ ដោយមានការចាប់អារម្មណ៍ថាទីតាំងនោះគឺមានបារមីខ្លាចក្រែងខុសមាត់ខុស ក ជាមួយនឹងបារមីអ្នកតាភ្នំ ចាស់ទុំនៅតំបន់នោះក៏បានទៅរកគ្រូហោ (ស្មឹងស្មាត)មកបញ្ជាន់រូប ដើម្បីចង់ដឹងថាមនុស្សប្រុសស្រី 4 នាក់នោះនៅទីណា។                                                                       
ក្រោយពីប្រជាន់រូបរួចគ្រូ បានបញ្ជាក់ថាមនុស្សប្រុសស្រី 4 នាក់នោះគឺបានខុសមាត់ជាមួយនឹងអ្នកតាភ្នំដែលមានបារមី តែត្រូវបានចាស់ទុំនៅស្រុកនោះអង្វរករ នឹងសន្យាថានៅថ្ងៃ 9កើត ខាងមុខនេះនិងសែនព្រេនដាក់ឱ្យ ។ ពេលនោះ អាជ្ញាធររួមនិងកម្លាំងប្រជាការពារ.កម្លាំងសហគមន៍.កម្លាំងសមត្ថកិច្ចនឹងកំលាំងបរិស្ថាន.ក៍បានរួមសហការគ្នាចែកជា 3 ទៅ 4 ក្រុមដើម្បីដើររុករក លុះដល់ម៉ោង 11 យប់ថ្ងៃដដែលក៏បានប្រទះឃើញមនុស្សប្រុសស្រីចំនួន 4 នាក់នៅកណ្ដាលព្រៃដ៍ជ្រៅ ស្ងាត់ជ្រងំ តែនិយាយស្តីហាក់ដូចជារវើរវាយខុសប្រក្រតី ។             

ក្រោយក្រុមអ្នករុករកបានប្រទះឃើញមនុស្សប្រុសស្រី 4 នាក់នោះហើយក៏បាននាំយកត្រឡប់មកវិញនៅម៉ោង 11 យប់ថ្ងៃទី 26 ខែមេសាឆ្នាំ 2020ក៏ប្រគល់ឲ្យទៅក្រុមគ្រួសារសាច់ញ្ញាតិនាំយកត្រឡប់ទៅលំឋានវិញនិងបានសន្យាថានៅថ្ងៃ 9កើតនឹងយកសំណែនទៅសែនឲ្យអ្នកតាភ្នំនៅទីនោះដើម្បីសុំលាមាត់ លា ក។  សូមបញ្ជាក់ថា÷ការវង្វេងនៅក្នុងព្រៃនេះមិនមែនទើបនិងកើតមានម្តងនេះទេកន្លងមកក៍ធ្លាប់មានបុរសម្នាក់វង្វេងនៅក្នុង ព្រៃតំបន់នេះ ជាច្រើនថ្ងៃផងដែរ ៕