About Me

header ads

កសិដ្ឋានចិញ្ចឹមមាន់យកពងត្រូវបានមន្ត្រីការិយាល័យ ផលលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងជំរុញកសិករអោយមានអនាម័យបាញ់ថ្នាំ ដើម្បីសុវត្ថិភាពសត្វ

ខេត្តកំពង់ឆ្នាំង:
កសិដ្ឋានចិញ្ចឹមមានយកពងមួយកន្លែងត្រូវបានមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងចុះជំរុញផ្តល់ថ្នាំបាញ់ការពារនិងអនាមយ័ដើម្បីសុវត្ថភាពសត្វមាន់របស់កសិក ។

ការចុះត្រួតពិនិត្យការចិញ្ចឹមសត្វមាន់របស់កសិក ដឹកនាំដោយអនុប្រធានការិយាល័យបសុព្យាបាលលោក ហ៊ុនលី ធ្វើឡើងនៅព្រឹកថ្ងៃទី 21 ខែមេសា ឆ្នាំ 2020 ម្សិលមិញ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះបាញ់ថ្នាំ និងណែនាំដល់ម្ចាស់ កសិដ្ឋានចិញ្ចឹមមាន់យកពងដែលស្ថិតនៅក្នុង នៅភូមិចិន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរអោយមានការប្រុងប្រយត្ន័នៅគ្រាដែលជំងឺcovid.19កំពង់រាតត្បាត ។

អនុប្រធានការិយាល័យកសិកម្ម និងបសុព្យាបាលលោក ហ៊ុនលី បានអោយដឹងថាការចុះពិនិត្យនិងអ៊ធ្វើការអប់រុំណែនាំដល់ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកពង ដោយត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ផ្នែកអនាម័យឲ្យបានជាប់ជាប្រចាំថ្ងៃ និងបានធ្វើការជំរុញការផលិតឲ្យបានច្រើននិង ដើម្បីធ្វើកាផ្គត់ផ្គង់ទីផ្សារក្នុងស្រុក អោយបានគ្រប់គ្រាន់ ព្រោះថានៅពេលបច្ចុប្បន្នទំនិញនាំចូលពីក្រៅប្រទេស ត្រូវបានប្រមុខ រាជរដ្ឋាភិបាល បញ្ជាអោយធ្វើការបិទទាំងស្រុងនៅតាមបណ្តាច្រកចេញចូលតានព្រុំដែនហើយផងដែរ។

នៅក្នុងនោះដែរមន្ត្រីការិយាល័យបសុព្យាបាលក៏បានធ្វើការបាញ់ថ្នាំសម្លាប់មេរោគ នៅជុំវិញបរិវេណនិងនៅក្នុងកសិដ្ឋាននោះហើយបានផ្ដល់ថ្នាំមួយចំនួនដើម្បីទុកឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមបាញ់ថ្នាំដោយខ្លួនឯងជាប្រចាំថ្ងៃផងដែរ ។

ដោយឡែក ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកពងខាងលើឈ្មោះ សីមករា ក៍បាន ថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបិទច្រកនាំចូលនូវទំនិញពីខាងក្រៅប្រទេស ដែលធ្វើឱ្យទំនិញក្នុងស្រុក មានលទ្ឋភាព លក់ក្នុងតម្លៃថ្លៃគូរសមជូនបងប្អូនប្រជាពលរដ្ឋក្នុងប្រទេសផងដែរ ។ លោក សី មករា ក៏បានអោយអ្នកយកព័ត៌មានយើងបានដឹងផងដែរ ថាលោកបានចាប់ផ្ដើមប្រកបមុខរបរនេះរយៈពេល 1 ឆ្នាំកន្លះ ហើយដោយទទួលបានជោគជ័យ ។

ហើយបច្ចុប្បន្នបេះមាន់មេដែលកំពង់ចិញ្ចឹមយកពង នៅក្នុងកសិដ្ឋានរបស់លោក មានចំនួនជាង ៧ពាន់ក្បាលហើយជាលទ្ធផលដែលទទួលបានដោយក្នុងមួយថ្ងៃទទួលបានពងជាង 6.000 គ្រាប់ សម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងស្រុកផងដែរ ។  ជាចុងក្រោយលោកក៏បានធ្វើការប្ដេជ្ញាថែរក្សានៅអនាម័យក្នុងការចិញ្ចឹមសត្វដោយសុវត្ថិភាពការពារជម្ហឺឆ្លង ដែលចម្លង ពីសត្វនិងសត្វនិងពីសត្វទៅមនុស្ស ផងដែរ៕