About Me

header ads

ឯឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៧ ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩

( ត្បងឃ្មុំ ):
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ឯកឧត្តមចំនួន ៧ ខែ ចាប់ពីខែមេសា ដល់ ខែតុលា ឆ្នាំ ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។ ឯកឧត្តមប្រកាស់បែបនេះកាលពីយប់ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២០ យប់មេញនេះ ។

ឯកឧត្តមបន្ថែមថា នៅថ្ងៃម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេចបានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩ ។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ ២០២០ ។

ប្រាក់ខែនាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រមាណ ១០ លានរៀលក្នុង ១ ខែ ខណៈប្រាក់ខែឧបនាយករដ្ឋមន្រ្តី ៨ លានរៀល, ប្រាក់ខែទេសរដ្ឋមន្រ្តីចំនួន ៦ លានរៀល និងរដ្ឋមន្ត្រីមានប្រមាណ ៥ លានរៀលក្នុង ១ ខែ ៕