About Me

header ads

ពហុកីឡដ្ឋានដ៏ធំមួយឈ្មោះថា “សួនផ្កាឈូក” គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២ នេះ ដោយចំណាយថវិកាប្រមាណ ១២ ពាន់លានយ័ន ស្មើនឹង ១,៦៩ ពាន់លានដុល្លារសហរដ្ឋអាមេរិក


ពហុកីឡដ្ឋាន Guangzhou  Evergrande ដ៏ធំ របស់ចិន បានចំណាយថវិកាប្រមាណ ១២ ពាន់លានយ័ន ស្មើនឹង ១,៦៩ ពាន់លានដុល្លារសហរដ្ឋអាមេរិក) នឹងគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២ នេះ។

ពហុកីឡដ្ឋាននេះ ត្រូវបានដាក់ឈ្មោះថា “សួនផ្កាឈូក” ដែលបានចាប់ផ្តើមគម្រោងសាងសង់កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២០ ក្នុងបំណងលើកកម្ពស់បាល់ទាត់ចិន ដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងបរិវេណអង្គុយសម្រាប់អ្នកចូលទស្សនាបានចំនួន ១០០,០០០ នាក់ឯណោះ។
ពហុកីឡដ្ឋាន “សួនផ្កាឈូក” ស្ថិតនៅក្នុងទីក្រុងក្វាងចូវ ភាគខាងត្បូងប្រទេសចិន ដែលត្រូវបានសាងសង់តាមរចនាបថផ្កាឈូក ដែលជាប្រពៃណីរបស់ចិនតាំងពីយូរលង់ណាស់មកហើយ។
សំណង់ដ៏មហិមាមួយនេះ ត្រួវបានបង្កើតឡើងដោយ អ្នករចនាម៉ូតលោក ហាសាន អេស៊ីដ ប្រចាំនៅទីក្រុងស៊ាងហៃ។ ពហុកីឡាដ្ឋាននេះក៏រួមបញ្ចូលទាំងកន្លែងកំសាន្ត ពាណិជ្ជកម្ម និងកន្លែងបរិភោគអាហារផងដែរ។

ហើយទីក្រុងនេះ នឹងក្លាយជាផ្ទះរបស់លីគកំពូលប្រទេសចិន  រៀបចំដោយ Guangzhou  Evergrande និងបានឆ្លងកាត់កីឡដ្ឋាន Camp Nou របស់ទីក្រុងបាសេឡូណាដែលជាទីលានបាល់ទាត់ ដែលមានគោលដៅធំជាងគេបំផុត និងរួមបញ្ចូលនូវពហុកីឡដ្ឋាន Rungrado ទី ១ នៃពហុកីឡដ្ឋានកូរ៉េខាងជើង ដែលជាពហុកីឡាដ្ឋានកីឡាធំជាងគេបំផុតនៅលើពិភពលោក មានកន្លែងអង្គុយប្រហែលជា ១១៤,០០០ កន្លែង។(ប្រភពពី Reuters)