About Me

header ads

រួមគ្នាដើម្បីកំចាត់មេរោគកូវីដ-១៩ ឲ្យអស់ពីសហគន៍យើង

រួមគ្នាដើម្បីកំចាត់មេរោគកូវីដ-១៩ ឲ្យអស់ពីសហគន៍យើង

ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ខេត្ត រួមនិងឯកឧត្តម/លោកជំទាវ អភិបាលរងខេត្ត អញ្ជើញចូលរួមទទួលការឧបត្ថម្ភ ជាសម្ភារៈបរិក្ខា ពីក្រុមការងារព្រឹទ្ធសភាមណ្ឌលភូមិភាគ២ ដឹកនាំដោយ ឯកឧត្ដម ជឹម លាវ  ឯកឧត្តម ច្រឹង គឹនស្រ៊ាន លោកជំទាវ សីុ វណ្ណថា ដែលសភាភារៈបរិក្ខាររួមមាន÷  ថវិកា ៦,០០០,០០០រៀល (ប្រាំមួយលានរៀល) ម៉ាស់ ១,៥០០ (មួយពាន់ប្រាំរយ) ទឹកអាល់កុល ១២០ លីត្រ (មួយរយម្ភៃលីត្រ)។

ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩  (COVID-19) ដែលបាននឹងកំពុងរីករាលដាលក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅលើសាកលលោក៕