About Me

header ads

វីដេអូការសម្តែងសិល្បៈខ្មែរជាច្រើនទម្រង់បញ្ចូលគ្នា ដើម្បីក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ អំពីកាតព្វកិច្ចក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩

ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានរៀបចំផលិតវីដេអូក្រើនរម្លឹកមួយដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប អំពីកាតព្វកិច្ចដ៏សំខាន់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបុគ្គលម្នាក់ៗត្រូវតែអនុវត្តអោយបានល្អជាទីបំផុត។ វីដេអូខ្លីមួយនេះ បានបញ្ចូលនូវការសម្តែងទស្សនីយភាពសិល្បៈពិសេសៗ រួមមានការសម្តែងរបាំឆៃយ៉ាំ ការលេងចាប៉ីដងវែង ឈុតឆាកនៃការសម្តែងល្ខោនខោល របាំអប្សរា តួអង្គយក្សនៃល្ខោនបាសាក់ខ្មែរ និងមានការចូលរួមពីសិល្បករ-សិល្បការិនីជាច្រើនទៀត។






ការរួបរួមនៃការសម្តែងសិល្បៈខ្មែរជាច្រើនទម្រង់នេះ ចង់បង្ហាញពីអត្ថន័យជាសារក្រើនរម្លឹកចំពោះកូនខ្មែរគ្រប់រូបត្រូវចូលរួមថែរក្សាបេតិកភណ្ឌវប្បធម៌ជាតិ លើសពីនេះគឺ ការការពារ បង្ការទប់ស្កាត់ និងការប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋទាំងអស់គ្នា !
ប្រភពវីដេអូពីទំព័រហ្វេសប៊ុកផេកៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: