តារាសម្តែង និងពិធីករលោក ប៉ែន ចំរ៉ុង រួមទាំង កញ្ញា ដួង ម៉ានិច, លោក សាយ សៀរ៉ា និងសប្បុរសជនជាច្រើនទៀត បាននាំយកសម្ភារៈបរិក្ខារជំនួយផ្សេងៗ ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលគិតជាទឹកប្រាក់សរុបចំនួន $4,560 (បួនពាន់ប្រាំរយហុកសិបដុល្លារ)

កាលពីពេលថ្មីៗនេះ តារាសម្តែង និងពិធីករលោក ប៉ែន ចំរុង កញ្ញា ដួង ម៉ានិច លោក លោក សាយ សៀរ៉ា លោក តាន់ គឹមសួរ និងក្រុមយុវជនបៃតងវ៉ររៀរល៍ រួមទាំងក្រុមការងារសប្បុរសធម៌ជាច្រើនទៀត បាននាំយកសម្ភារៈបរិក្ខារជំនួយផ្សេងៗ ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ សម្ភារៈបរិក្ខាររួមមាន ជែលលាងដៃសម្លាប់មេរោគ, ម៉ាស់, ចំណីអាហារ, ភេសជ្ជៈ,ទឹកអាល់កុល និងសំលៀកបំពាក់ពេទ្យ ដែលគិតជាទឹកប្រាក់សរុបចំនួន $4,560 (បួនពាន់ប្រាំរយហុកសិបដុល្លារ)។





លោក ប៉ែន ចំរ៉ុង តំណាងសប្បុរជនទាំងអស់ បានសម្ភារៈឧបត្ថម្ភទាំងអស់នោះ ជូនចំពោះលោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ដែលជានាយករងនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានគណៈកម្មការទទួល និងគ្រប់គ្រងជំនួយសម្ភារៈបរិក្ខារ និងជំនួយផ្សេងៗពីសប្បុរសជនដែលមិនមែនជាថវិកាដែលបានឧបត្ថមជូនមន្ទីរពេទ្យ។





សកម្មភាពសប្បុរសធម៌ដ៏ប្រពៃនេះ លោក ប៉ែន ចំរ៉ុង បញ្ជាក់ថាជាលើកទី២ ហើយដែលលោក និងសប្បុរសជនផ្សេងទៀត បានឧបត្ថម្ភសម្រាប់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងគោលបំណងចូលរួមប្រយុទ្ធប្រឆាំង និងកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ជាពិសេសការជួយលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានខិតខំព្យាបាលអ្នកជំងឺយ៉ាងយកចិត្តទុកដាក់។
ប្រភពវីដេអូពីទំព័រហ្វេសប៊ុកៈ ប៉ែន ចំរុង - Chamrong Pen