About Me

header ads

ការិយាលយ័ប្រឆាំងបទល្មេីសគ្រឿងញៀនអាវុធហខេត្តកំពង់ឆ្នាំងឃាត់ខ្លួនជនសង្ស័យ 2 នាក់រួមនឹងវត្ថុតាងថ្នាំញៀន

កំពង់ឆ្នាំង៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងថតខ្លួនជនសង្ស័យ 2 នាក់រួមនឹងវត្ថុតាងថ្នាំញៀន ១ កញ្ចប់ធំ២បញ្ចប់តូច ។

កិច្ចប្រតិបត្តិការខាងលើនេះនេះបានធ្វើឡើងនៅវេលាម៉ោងប្រមាណ១៧:៤៥នាទីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ដោយសហការជាមួយអាវុធហត្ថមូលដ្ឋានក្រុងកំពង់ឆ្នាំងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីចែកចាយនឹងប្រេីប្រាស់នុងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានមាន
១.ឈ្មោះ ហេង គីតាល់ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិចន្ទគៀកឃំុកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង(មុខរបរមិនពិតប្រាកដ)។

 ២.ឈ្មោះ ហុក វាសនា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅផ្ទះជួល(ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(មុខរបរមិនពិតប្រាកដ)។

នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះជាលទ្ធផលសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖
១.ម្សៅក្រាមព៌ណសថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០១កញ្ចប់ធំ.០២កញ្ចប់តូច ទម្ងន់៧.៤ក្រាម(គិតទាំងថង់វេចខ្ចប់)។
២.ទូរស័ព្ទដៃចំនួន០១គ្រឿងផងដែរ ។

ជនសង្ស័យទាំង 2 នាក់រួមនឹងវត្ថុតាងថ្នាំញៀនត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តធ្វើការកសាងឯកសារបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមនិតិវិធីនៅថ្ងៃទី១៤មេសា២០២០នេះហើយ  ៕
ដោយសុក្ខារិន