About Me

header ads

WHO ផ្ដល់ភ្លើងខៀវ ! ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅនៅប្រទេសជប៉ុន នៅតែបន្តធ្វើការប្រកួតតាមកាលបរិច្ឆេទ

គណៈកម្មាកររៀបចំកីឡាអូឡាំពិក IOC បង្ហាញឆន្ទៈក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងតូក្យូឆ្នាំ២០២០ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC និងគណៈកម្មការប្រតិបត្តិបង្ហាញពីឆន្ទៈខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ ឲ្យជោគជ័យក្រោយទទួលភ្លើងខៀវពីអង្គការសុខភាពពិភពលោក  ចំណែកកាលបរិច្ឆេទរៀបចំនឹងធ្វើនៅថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០នេះ។ គណៈកម្មការប្រតិបត្តិនៃ IOC បានធ្វើការសិក្សាវាស់វែងយ៉ាងល្អិតល្អន់អស់រយៈពេលជាច្រើនសប្តាហ៍មុនសម្រេចធ្វើសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពកូរ៉ូណាវ៉ីរុសដែលគេរំពឹងថាអាចប៉ះពាល់ដល់ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅខាងមុខ។ ក្រុមការងារអន្តរក្រសួងត្រូវបានបង្កើតឡើងតាំងពីពាក់កណ្តាលខែកុម្ភៈរួមមាន IOC, អង្គភាពតូក្យូ២០២០, អាជ្ញាធរទីក្រុងតូក្យូ, រាជរដ្ឋាភិបាលជប៉ុន និងអង្គការសុខភាពពិភពលោក WHO។ គណៈកម្មការប្រតិបត្តិនៃ IOC បានដុតដៃដុតជើង និងគាំទ្រគ្រប់សកម្មភាពទាំងអស់ដើម្បីធ្វើការសិក្សាវាស់វែងយ៉ាងល្អិតល្អន់ក្នុងការស្វែងរកលទ្ធភាពដែលអាចរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនាទីក្រុងតូក្យូបានដោយរលូន។ IOC នឹងបន្តទទួលយោបល់ពី WHO បន្ថែមទៀត និងអនុវត្តតាមរបៀបវិរៈរបស់អង្គការសហប្រជាជាតិក្នុងការស្វែងរកដំណោះស្រាយមួយនេះ។ IOC ថ្លែងអំណរគុណដល់ WHO និងបន្តសហការជាមួយអង្គការពិភពលោកនានាដែលបានផ្តល់ប្រឹក្សាក្នុងការរៀបចំព្រឹត្តិការណ៍អូឡាំពិកប្រមាណជា៤ខែទៀត។ IOC នឹងបន្តគាំទ្រដល់គណៈកម្មកាធិការជាតិអូឡាំពិកតាមបណ្តាប្រទេសជាសមាជិកទាំងអស់ និងសហព័ន្ធកីឡាជាតិ រួមទាំងរដ្ឋាភិបាលក្នុងការជំរុញអត្តពលិក និងភាគីពាក់ព័ន្ធទាំងអស់ឲ្យខិតខំហ្វឹកហាត់ និងត្រៀមលក្ខណៈឲ្យបានរួចរាល់សម្រាប់ចូលរួមមហាព្រឹត្តិការណ៍កីឡាដ៏ធំកម្រិតពិភពលោកមួយនេះ។ គណៈកម្មការប្រតិបត្តិ IOC លើកទឹកចិត្តឲ្យអត្តពលិកទាំងអស់បន្តការរៀបចំខ្លួនត្រៀមចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០នេះ។ IOC នឹងបន្តគាំទ្រពួកគេតាមរយៈការផ្តល់ព័ត៌មានជាក់លាក់ និងដំណើរការនៃការវិវត្តថ្មីៗដែលមាននៅលើគេហទំព័រ Athlete365 website។ សូមបញ្ជាក់ថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ហៅកាត់ IOC គឺជាអង្គការឯករាជ្យអន្តរជាតិមិនរកប្រាក់ចំណូលមួយដែលបង្កើតឡើងដោយអ្នកស្ម័គ្រ និងឆន្ទៈខ្ពស់ក្នុងការកសាងពិភពលោកដ៏ស្រស់ត្រកាលមួយតាមរយៈវិស័យកីឡា។ អង្គការមួយនេះបានបែងចែកប្រាក់ចំណូលរបស់ខ្លួន៩០%ទៅគ្រប់ចលនាកីឡាអូឡាំពិកទាំងអស់ បានន័យថាជារៀងរាល់ថ្ងៃទឹកប្រាក់ស្មើ ៣.៤ លានដុល្លារអាមេរិកត្រូវបានលំហូរចេញទៅជួយដល់អត្តពលិក និងអង្គភាពកីឡានានានៅជុំវិញពិភពលោក។