About Me

header ads

រងជើងឯក TV5 Knock out series by K-Cement លន បញ្ញា ប៉ះកីឡាករថៃ លំ លេង សប្ដាហ៍នេះ

រងជើងឯក TV5 Knock out series by K-Cement លន បញ្ញា ប៉ះកីឡាករថៃ លំ លេង សប្ដាហ៍នេះ

ការប្រកួតប្រដាល់ជាមួយនឹងកីឡាករបរទេសគឺជារឿងមួយដ៏ល្អសម្រាប់ពិសោធសមត្ថភាពរបស់កីឡាករប្រដាល់និមួយៗ ព្រោះនេះជាឱកាសដែលកីឡាករអាចផ្លាស់ប្ដូរបច្ចេកទេស និង តិចនិចប្រកួតពីកីឡាករបរទេស ដើម្បីល្បងកម្លាំងគ្នាតាមរយៈការប្រើប្រាស់ស្នៀតក្បាច់និងអាវុធរៀងៗខ្លួន។

ដោយសារតែកីឡាករដែលត្រូវបានជ្រើសរើសឲ្យប៉ះនឹងកីឡាករបរទេសគឺជាកីឡាករដែលត្រូវបានសម្រិតសម្រាំងយ៉ាងពិសេសដោយផ្អែកលើកម្រិតសមត្ថភាពប្រកួត ព្រោះអ្នកទាំងអស់នោះ ជាមុខមាត់ជាតិ ដូច្នេះកីឡាករដែលទទួលបានឱកាសបែបនេះទាល់តែមានសមត្ថភាពខ្លាំងលើសគេ ទើបត្រូវបាន Promoter ធ្វើការផ្គូផ្គងនឹងគូបរទេស។

សប្ដាហ៍នេះកីឡាករដែលមានសមត្ថភាពខ្លាំងនិងត្រូវបាន Promoter មើលឃើញនិងពេញចិត្តសមត្ថភាពទើបផ្គូផ្គងឲ្យប្រកួតជាមួយនឹងកីឡាករមកពីប្រទេសថៃ កីឡាករ លំ លេង គ្មានអ្នកណាក្រៅពីកីឡាករ លន បញ្ញា កូនសិស្សរបស់លោកគ្រូ ធន់ សុភា នោះឡើយ។

លន បញ្ញា ដែលបាត់បង់ពាន កំពូលជើងឯក Knock out series by K-Cement ឲ្យទៅរៀមច្បង កីឡាករ លាភ រដ្ឋា អ្នកប្រដាល់ដៃធ្ងន់មហាកម្លាំងមកពីខេត្តបន្ទាយមានជ័យទាំងសោកស្ដាយនោះ គឺជាកីឡាករជំនាន់ក្រោយដែលមានអនាគតភ្លឺស្វាងព្រោះ នៅពេលដែលគេឡើងជាន់សង្វៀនប្រកួតហើយនោះ មិនថាប្រកួតជាមួយកីឡាករជនជាតិខ្មែរ ឬកីឡាករមកពីបរទេសនោះទេ លន បញ្ញា តែងតែអាចបំបាក់ដៃគូឲ្យបរាជ័យជានិច្ច។

ចាំមើលតើការវិលមកលើសង្វៀនប៉ុស្ដិ៍លេខ៥វិញ ក្នុងគូមិត្តភាពអន្តរជាតិខ្មែរថៃ ប៉ះអ្នកប្រដាល់ចិត្តស៊ូ លំ លេង របស់ថៃ។ តើ លន បញ្ញា អាចយកជ័យជំនះជូនអ្នកគាំទ្ររបស់ខ្លួនបានដែរទេនៅសប្ដាហ៍នេះ?